adverise with khmeread Fad6af63 ee1c 43df a71d 43fcd1614261

ជំនាញ​ខាង​លួច​កញ្ចក់​រថយន្ត តែ​អត់​មាន​ជំនាញ​ខាង​រត់​

    ភ្នំពេញ ៖ ជនសង្ស័យ​លួច​ម្នាក់​កញ្ចក់​រថយន្ត​នៅ​កន្លែង​ផ្ញើ​ពេលយប់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រោយ​សាលា​ម​ត្តី​សាមគ្គី​កន្លែង​ផ្ញើ​រថយន្ត​តាមផ្លូវ​លេខ​២២៩ កែង​ផ្លូវ​លេខ​១៨២ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ពៅ ជុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក​ស្នាក់នៅ​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ និង​មាន​ស្រុកកំណើត​នៅឯ​ស្រុក​ឈូក ខេត្តកំពត។​

    ប្រភព​បន្តថា ជា​រៀងរាល់​យប់​កន្លែង​ផ្ញើ​រថយន្ត​នេះ​តែងតែមាន​ចោរ​មក​ក្រវែល​លួច​កញ្ចក់រ​យន្ត​ជា​ញឹកញាប់។ លុះ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ម្ចាស់​ផ្ញើ​រថយន្ត​បានដាក់​វេន​គ្នា​ចាំ​ឃ្លាំមើល​។ ស្រាប់តែ​ភ្លាមនោះ​ឃើញ​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​ភ្លាមនោះ​ពួកគាត់ ​និង​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​នាំគ្នា​ព័ទ្ធ​ចាប់បាន ហើយ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​នាំ​ជនសង្ស័យ​យកទៅ​ព្យាបាល​រុំ​របួស​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិ​រិ​ធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់