adverise with khmeread France

ម៉ុងតាណា បរិច្ចាគប្រាក់លើកទឹកចិត្ត១លានដុល្លារ ដល់មូលនិធិសប្បុរសធម៌

          គេមិនទាន់ប្រាកដថា តើមូលនិធិសប្បុរធម៌ថ្មីនឹងដំណើរការយ៉ាងណានោះ​ទេ​ ហើយ​ថាតើ​សាលា​រៀនប៉ុន្មាន​នឹងទទួ​ល​បាន​ប្រាក់​ពីមូលនិធិថ្មីនេះ។ តារាចម្រៀងរែប​ ហ្វ្រែន ម៉ុងតាណា (French Montana) មានចិត្ត​សម្បុរស​នៅ​ថ្ងៃ បុណ្យណូ​អែល ហើយបានសម្រេចចិត្ត​បរិច្ចាគ​ប្រាក់លើកទឹកចិត្ត​បន្ថែម​១លាន​ដុល្លារ​ដែល​លោកទទួល​បាន​ពី​ផលិត​ករនិង​ជាតារាចម្រៀង ភូហ្វ ឌែដឌី (Puff Daddy) នាពេលថ្មីៗនេះ ដល់​មូល​និធិ​​សម្បុរ​​ស​​ធម៌​។

          ម៉ុងតាណា អតីត​មិត្តប្រុស​របស់នាង  ក្លូ កាដាសៀន (Khloe Kardashian) បាន​ប្រកាស​ថា លោកនឹងបង្វែរទឹកប្រាក់​លើកទឹកចិត្តទាំងនេះជូនមូលនិធិដែល​លោក​ទើបបាន​បង្កើតឡើង​ ដើម្បី​ជួយ​ដល់​ក្មេងៗនិងដល់សាលានានា បន្ទាប់ពី​លោក​បាន​បង្ហោះរូបភាព​សែក​ដែលមានទឹក​ប្រាក់​១​លាន​ដុល្លារនៅលើ​បណ្តាញ​សង្គម។

            តារាចម្រៀងរែប​វ័យ៣១​ឆ្នាំរូបនេះ​ដែលមាន​ឈ្មោះពិត ការីម ខាប៊ូច (Karim Kharbouch) កើតនៅ​ប្រទេសម៉ារ៉ុក ប៉ុន្តែ​បាន​ផ្លាស់ទៅរស់នៅ​តំបន់​ South Bronx នៃ​ទីក្រុងញូវយ៉កជាមួយគ្រួសារ​តាំងពី​​លោក​នៅ​តូច​ម៉្លេះ៕

adverise with khmeread

មតិយោបល់