adverise with khmeread Ea51b47a d7b9 4e46 a050 54fd53e6ee56

ពួកចោរ​២​នាក់​ឆក់​កាបូប​បណ្តាលឱ្យ​នារី​ម្នាក់​ដួល​បោក​ក្បាល​សន្លប់​ធំ​

    ភ្នំពេញ ៖ មាន​ករណី​ពួកចោរ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​ក​កាបូប​ពី​នារី​ម្នាក់​នៅវេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ជិត​ស្តុ​ប​នា​ងគ​ង្ហី​ង សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បណ្តាលឱ្យ​ដួល​បោក​ក្បាល​សន្លប់​ធំ។​

    ប្រភព​បានឱ្យដឹងថា នារី​រងគ្រោះ​មាន​អាយុ​ជាង​២០​ឆ្នាំ​តែ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ព្រោះ​នារី​រងគ្រោះ​សន្លប់​ឈឹង។ ​ដំបូង​គេ​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក អា​ខន ពណ៌​លឿន ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-8645 ជិះ​ម្នាក់ឯង​តាមផ្លូវ​លេខ​១៨២​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

    ខណៈ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​១​គ្រឿង​បានមក​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី នារី​រងគ្រោះ បណ្តាល​ឱ្យដាច់​ខ្សែ​កាបូប​ជ្រុះ​ធា្ល​ក់ រីឯ​នារី​រងគ្រោះ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅនឹង​ថ្នល់​ពីរ​បី​ត្រឡប់​បណ្ដាលឱ្យ​សន្លប់​ឈឹង។​

    ប្រភព​បន្តទៀតថា នារី​រងគ្រោះ​នោះបាន​ប្រទាញប្រទង់​គ្នា​រហូត​ដាច់​ខ្សែ​កាបូប​មិន​បណ្ដាល​ឲ្យ​ជនសង្ស័យ​យកបាន​ឡើយ។ ភ្លាមៗ​ជនសង្ស័យ​ក៏បាន​គេចខ្លួនបាត់​។ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន។ ​ចំណែក​កាបូប​និង​ម៉ូតូ​នារី​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​រក្សាទុក​រង់​ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅវិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់