adverise with khmeread Lg electronics l reuters e1456048525684

មិនចាំបាច់​មាន​ធូបមូស​ទេ បើ​មាន​ទូរទស្សន៍ LG មួយ​ប្រភេទ​នេះ​

    ​យោងតាម​វេ​ប​សាយ asiaone បានឱ្យដឹងថា សាខា​ក្រុមហ៊ុន LG Electronics Inc របស់​កូរ៉េខាងត្បូង​នៅ​ឥណ្ឌា​បានចាប់ផ្តើម​លក់​ទូរទស្សន៍​ពិសេស ដែល​ក្រុមហ៊ុន​និយាយថា អាច​បណ្តេញ​មូស ដែល​បង្ក​ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ជំងឺ​ហ្ស៊ី​កា​។​

​    ​យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា "​បច្ចេកវិជ្ជា​បណ្តេញ​មូស​" របស់​ទូរទស្សន៍​នេះ​ប្រើប្រាស់​រលក​សំឡេង​យូ​ត្រា​សូ​និក ដែល​ស្តាប់​មិនឮ​ចំពោះ​មនុស្ស​ទេ ប៉ុន្តែ​បង្ក​ឱ្យ​មូស​ផ្អើល​រត់គេច​ពី​មនុស្ស​។ ក្រុមហ៊ុន LG បាន​និយាយថា ទូរទស្សន៍​នេះ​បានចាប់ផ្តើម​ដាក់លក់​ក្នុងប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​ក្រុមហ៊ុន​បាន​និយាយថា បច្ចេកវិជ្ជា​ដដែល​នេះ ដែល​ត្រូវបាន​បញ្ជាក់ថា​មាន​ប្រសិទ្ធភាព​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​មួយ​ក្បែរ​ទីក្រុង Chennai ប្រទេស​ឥណ្ឌា ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន LG នៅក្នុង​ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីន​បោកគក់​។ 

​    ​បច្ចេកវិជ្ជា​បណ្តេញ​មូស ដែល​នៅតែមាន​ដំណើរការ​ទោះ​បិទ​ទូរទស្សន៍ អា​ចរក​បានជា​ពីរ​ម៉ូ​ដែល​ដោយមាន​តម្លៃ ៣៩៤ ដុល្លារ និង ៧០៦ ដុល្លារ​៕ 

​ប្រភព​៖ asiaone

adverise with khmeread

មតិយោបល់