adverise with khmeread 3578080f00000578 3648864 image m 34 1466382504074

ក្រោយពេល​ឃើញ​រូបភាព​ទាំងនេះ​តើ​អ្នក​ចង់​ក្លាយជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​ដែរ​ទេ​?

​    ​សម្រាប់​អ្នក​ដែល​ជឿថា​ការងារ​ជា​អ្នកបម្រើ​លើ​យន្តហោះ​គឺជា​ការងារ​ស្រួល ពេល​ដឹង​រឿង​ពិត​មួយ​នេះ​អាចឱ្យ​អ្នក​គិត​វា​ម្ដងទៀត​។​

​    ​អ្នក​បម្រើការ​មួយក្រុម​ក្នុងប្រទេស​ចិន​បានបង្ហាញ​ថា​តើ​ត្រូវមាន​សមត្ថភាព​អ្វីខ្លះ​ទើប​អាច​ធ្វើការ​នៅលើ​យន្តហោះ​បាន ជាមួយ​រូបភាព​ជាច្រើន​បង្ហាញ​ពួកនាង​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ទ័ព​យ៉ាងខ្លាំង​ក្លា​។​

​    ​រូបភាព​ដែល​ផ្តិត​បាន​នៅ​បណ្ឌិត្យសភា​អាកាសចរណ៍​ស៊ីវិល​ឆេង​ឌូ (Chengdu Civil Aviation Academy) បង្ហាញ​អនាគត​អ្នកបម្រើ​យន្តហោះ​របស់​សាកលវិទ្យាល័យ Chengdu East Star Airlines College ហ្វឹកហាត់​បែប​ប្រយុទ្ធ​ក្នុង​សមរភូមិ​យ៉ាងខ្លាំង​ក្លា​។​

​    ​ការហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​នេះ​គឺ​ជួយ​រៀបចំ​ស្ត្រី​ឱ្យ​ចេះ​ដោះស្រាយ​ស្ថានភាព​សង្គ្រោះបន្ទាន់​នៅលើ​យន្តហោះ​។ ក្រុម​ស្ត្រី​មាន​គ្នា ២០ នាក់​ត្រូវបាន​គេ​ឃើញ​លូន​វារ​ក្នុង​ទឹក​នៅ​ចំណុច​មួយ​ដើម្បី​ក្លាយជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​។ អ្នកខ្លះ​មើលទៅ​រីករាយ ហើយ​អ្នក​ខ្លះទៀត​តានតឹង​ក្នុងពេល​ហ្វឹកហាត់​។ ក្នុង​រូបភាព​ត្រូវ​បានឃើញ​ពួកគេ​កំពុង​បោកចំបាប់​ក្នុង​ទឹក​ភក់​និង​លី​ដុំ​ឈើ​យ៉ាង​មមាញឹក​។​

​    ​ក្រោយពេល​ឃើញ​រូបភាព​ទាំងនេះ​តើ​អ្នក​ចង់​ក្លាយជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​ដែរ​ទេ​?៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់