adverise with khmeread 1

Bale ទទូចថា គាត់​មិនបាន​ចម្លង​ស្ទីល​ទាត់ Free Kick របស់ Ronaldo ទេ​

    ​ខ្សែប្រយុទ្ធ​មុត​ស្រួច Gareth Bale បាន​ទទួលស្គាល់ថា សមត្ថភាព​ទាត់​បាល់ Free Kick របស់គាត់​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​អាណិត​ដល់​អ្នកចាំទី​ទាំងឡាយ​បន្ទាប់ពី​បាន​ទទូចថា បច្ចេកទេស​របស់គាត់​គឺ​ខុសពី Cristiano Ronaldo​។​

​    ​កីឡាករ​តម្លៃ ១២៤ លាន​ដុល្លារ​របស់​ក្លឹប Real Madrid រូបនេះ​អាច​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រក​គ្រាប់​បាល់​ពី​ការ​ទាត់ Free Kick បី​ជើង​នៅ​យូរ៉ូ​នេះហើយ​រូបគេ​ក៏​សម្លឹង​ឃើញ​ការទម្លាយ​សំណាញ់​អ្នកចាំទី​រុស្ស៊ី​កីឡាករ Igor Akinfeev ជាមួយ​ជម្រើសជាតិ​វែ​ល​ត្រូវការ​ជ័យជម្នះ​ក្នុង​រាត្រី​នេះ​ដើម្បី​ឡើងទៅ​វគ្គ​បន្ទាប់​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​បាន​ចម្លង​តិច​និក​ពី Ronaldo ឬ​យ៉ាងណា អតីត​កីឡាករ​របស់ Spurs រូបនេះ​បាន​ឆ្លើយថា "​យើង​ហ្វឹកហាត់​ជាមួយគ្នា​ប៉ុន្តែ​ខ្ញុំ​ប្រើ​ស្ទីល​របស់ខ្ញុំ​! ខ្ញុំ​ចូលចិត្ត​ស្ទីល​របស់ខ្ញុំ​។ ខ្ញុំ​ធ្វើការ​ហ្វឹកហាត់​ជាច្រើន សូម្បីតែ​ឥឡូវ បន្ទាប់ពី​ការហ្វឹកហាត់ ខ្ញុំ​នៅតែ​ហ្វឹកហាត់​ទាត់​បាល់​ដូចដែល​ខ្ញុំ​តែងតែ​អនុវត្តន៍​នៅ Madrid និង​នៅ Tottenham"៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់