adverise with khmeread 1

Barca, Man City, Chelsea និង Man Utd កំពុង​ខូចចិត្ត​ខណៈ Paul Pogba កំពុង​ចរចា​ជាមួយ Real

​    ​ខ្សែបម្រើ​ឆ្នើម Paul Pogba បាន​ឈាន​កាន់តែ​កៀក​ក្នុងការ​ចូលរួម​ជាមួយ​ក្លឹប​យក្ស Real Madird បន្ទាប់ពី​ភ្នាក់ងារ​របស់គាត់​បាន​លាតត្រដាង​ថា កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​ចូលចិត្ត​អធិរាជ​ស​និង​លោក Zinedine Zidane​។​

​    ​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​ចាប់អារម្មណ៍​ដោយ​ក្លឹប​ធំៗ​ដូចជា Barcelona, Man City, Chelsea និង​ជាពិសេស​គឺ Manchester United បាន​ចូលរួម​ជាមួយ​ក្លឹប Juventus ចាប់តាំងពី​ឆ្នាំ ២០១២ មកដល់​បច្ចុប្បន្ននេះ​និង​បានឈ្នះ​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា​នៅ​ប្រទេស​អ៊ីតាលី​។​

​    ​ទោះ​យ៉ាងនេះ​ក្តី ភ្នាក់ងារ​របស់គាត់​គឺ​លោក Mino Raiola បាន​និយាយថា "​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៃ​ការចរចា​។ Paul ជា​អ្នក​កោតសរសើរ​ក្លឹប Real Madrid និង​លោក Zinedine Zidane ហើយ​ជាក់ស្តែង រឿង​ទាំងនេះហើយ​ដែល​នឹង​សំខាន់​ចំពោះ​ការសម្រេចចិត្ត​របស់គាត់​"​។​

​    ​លោក Raiola បានលើកឡើង​ទៀតថា "៩៥ លាន​ផោន​? ១១០ លាន​ផោន​? តម្លៃ​ខ្លួន​របស់ Paul គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​ក្លឹប​មួយ​ចង់​ផ្តល់ឱ្យ​គាត់​ប៉ុណ្ណោះ​"៕

ប្រភព៖ The Sun

adverise with khmeread

មតិយោបល់