adverise with khmeread Bigbangwin

ក្រុម BIGBANG ទទួលពាន​កិត្តិយស​នៅ​ប្រទេស​អ៊ីតាលី​

​    ​ថ្មីៗ​នេះ ក្រុម​ចម្រៀង BIGBANG បាន​ក្លាយជា​ក្រុម​ចម្រៀង​កូរ៉េ​តែមួយគត់​ដែល​ទទួលបាន​ពានរង្វាន់ 2016 Italian MTV Awards​។ ពួកគេ​ត្រូវបាន​ផ្តល់រ​ហ័ស្ស​នាម​ថា ជា​ក្រុម​ចម្រៀង​ឆ្នើម​ដាច់​គេ​លើ​ពិភពលោក “Best Artist From the World”​។​

​    ​ពិធី​ប្រគល់​ពាន​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩​ខែមិថុនា​នៅ​ទីក្រុង Florence ។ ក្រុម​ចម្រៀង​ផ្សេងទៀត​ដែល​ទទួលបាន​ពាន​នេះ ហើយ​មិនមែនជា​តារាចម្រៀង​មកពី​អ៊ីតាលី​នោះ រួមមាន​ក្រុម Negramaro និង Kolors ព្រមទាំង​តារាចម្រៀង​លំដាប់​ពិភពលោក​ឈ្មោះ Avril Lavigne  តារាចម្រៀង Garinana Grande  តារាចម្រៀង​កាណាដា Justin Bieber និង​ក្រុម​ចម្រៀង One Direction​។​

​    ​កាលពី​ថ្ងៃទី​២០​ខែមិថុនា  ក្រុម​ចម្រៀង​កូរ៉េ G-Dragon បាន​សរសេរ​សារ​ផ្ទាល់ខ្លួន​នៅលើ​បណ្តាញ​សង្គម​ទៅ​ផ្ញើជូន​តារា​ល្បីៗ​ដែល​បាន​ផ្ញើ​ក្តី​ស្រឡាញ់​របស់​ពួកគេ​ជូន​ចំពោះ​ក្រុម​ចម្រៀង​ដែលមាន​សមាជិក​៥​រូបនេះ​។​

​    ​គម្រោង​ភាពយន្ត​របស់​ក្រុម BIGBANG ដែលមាន​ចំណងជើង​ថា “BIGBANG MADE” គ្រោង​នឹង​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០​ខែមិថុនា​នេះ ជាការ​អបអរ​គម្រប់​ខួប​១០​ឆ្នាំ​របស់​ពួកគេ​៕

adverise with khmeread

មតិយោបល់