adverise with khmeread Taylor sn

Taylor Swift និយាយ​តែ​ប៉ុន្មាន​ម៉ាត់​តាម​ទូរស័ព្ទ សុំ​ចែកផ្លូវ​ពី Calvin Harris

​    ​តារាចម្រៀង Taylor Swift ទំនងជា​បាន​រៀនសូត្រ​មេរៀន​ខ្លះ​ពី​តារាចម្រៀង Joe Jonas បន្ទាប់ពី​ពួកគេ​បាន​ចែកផ្លូវ​គ្នា​។ ច្រើន​ឆ្នាំ​មកហើយ បន្ទាប់ពី​សមាជិក​រប​ស់​ក្រុម​ចម្រៀង Jonas Brothers បាន​បោះបង់​នាង​ចោល​តាមរយៈ​ការហៅ​ទូរស័ព្ទ តារាចម្រៀង​វ័យ​២៦​ឆ្នាំ​រូបនេះ​បានធ្វើ​រឿង​ដូចគ្នានេះ​ចំពោះ​មិត្ត​ប្រុស Calvin Harris តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ឌី​ជេ​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ខែ​មុន​។​

​    ​ប្រភព​ដែល​ស្និទ្ធ​នឹង​ស្ថានភាព​នេះ​បាន​និយាយថា Swift បាន​ទូរស័ព្ទ​ទៅ Harris ពី​ទីក្រុង Nashville ខណៈពេល​លោក​បាន​គ្រាន់បើ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ហើយ​នាង​បាន​ប្រាប់ Harris ទាំង​មិន​ច្បាស់លាស់​ថា នាង​ត្រូវការ​ពេលទំនេរ​ខ្លះ​។ តាម​ដឹងថា Harris មានការ​ភ្ញាក់ផ្អើល​និង​មិន​សប្បាយចិត្ត​ចំពោះ​រឿងនេះ​។​ឌី​ជេ វ័យ​៣២​ឆ្នាំ​រូបនេះ​និង Swift មិនបាន​និយាយ​រកគ្នា​តាំងពី​ពេលនោះ​មក​។​
 
​    ​ប៉ុន្តែ​ប្រភព​ផ្សេងទៀត​បាន​និយាយ​សម្រាល​ស្ថានការណ៍​នេះហើយ​ថា Swift បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡូ​ស​អែន​ជើ​ឡេស បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ជួយផ្តល់​កម្លាំងចិត្ត​ដល់ Harris ។​

​    ​កាលពី​ឆ្នាំ​២០០៨ Swift បាន​អះអាងថា Jonas បាន​សុំ​បែក​ពី​នាង​តាមរយៈ​ការហៅ​ទូរស័ព្ទ​២៧​វិនាទី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឆ្លើយតប​នឹង​ការលើកឡើង​នេះ Jonas បាន​បដិសេធថា លោក​មិនមែនជា​អ្នក​បញ្ចប់​ការសន្ទនា​តាម​ទូរស័ព្ទ​នេះ​ទេ បន្ទាប់ពី​និយាយ​គ្នា​បានតែ​កន្លះ​នាទី ហើយ​ថា Swift គឺជា​អ្នក​ផ្តាច់​ទូរស័ព្ទ​នេះ​មុន​៕

adverise with khmeread

មតិយោបល់