adverise with khmeread Mariah 1

Mariah Carey លេង​មួយ​ទំហឹង ពេល​ដឹង​អតីត​ស្វាមី​យល់ព្រម​លែងលះ​ជា​ផ្លូវការ​

​    ​តារាចម្រៀង​ប៉ប់​អាមេរិក Maiah Carey មាន​កាដូ​ពិសេស​ជូន​ដល់​អ្នកគាំទ្រ​របស់​នាង ខណៈពេល​នាង​សុខចិត្ត​ឈរ​ថតរូប​បញ្ចេញ​គល់​សុដន់​ដ៏​ទ្រលុកទ្រលន់​និង​ប្រកបដោយ​អារម្មណ៍​ស្រស់ស្រាយ នៅពេល​នាង​ត្រៀមខ្លួន​នឹង​ចូល​រោងការ​ជាថ្មី​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត​នេះ​។​

​    ​តារាចម្រៀង​វ័យ​៤៦​ឆ្នាំ​រូបនេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារតែ​ការបង្ហាញ​ភាព​សិច​ស៊ី​មិន​ខ្លាចញញើត​របស់​នាង​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស នៅពេល​នាង​ឈរ​ឲ្យ​អ្នកគាំទ្រ​ថតរូប​ភាព​របស់​នាង​ដោយ​សេរី​ក្នុង​ឈុត​អាវទ្រនាប់​សិច​ស៊ី​ពណ៌​ខ្មៅ​។​

​    ​ស្របពេល​ជាមួយគ្នា​នោះដែរ អតីត​ស្វាមី Nick Cannon បានប្រកាស​នៅ​សប្តាហ៍​នេះ​ថា លោក​នឹង​ចុះ​កិច្ចព្រមព្រៀង​លែងលះ ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​លោក​បំភ្លេចចោល​ជាង​មួយឆ្នាំ​មកហើយ​នោះ​។​

​    ​ប្រសិនបើ​លោក​ចុះ​កិច្ចព្រមព្រៀង​លែងលះ​ជា​ផ្លូវការ​មែន មានន័យថា តារាចម្រៀង​ស្រី​រូបនេះ​អាច​រៀបការ​ជាមួយ​ប្រុស​ស្នេហ៍​បច្ចុប្បន្ន James Packer ជា​មហាសេដ្ឋី​ជនជាតិ​អូស្ត្រាលី​បាន​។​

​    ​វា​ហាក់ដូចជា​ថា តារាចម្រៀង​រូបនេះ​សប្បាយចិត្ត​ខ្លាំងពេក​នៅពេល​ឮ​ព័ត៌មាន​នេះ ហើយ​ហ៊ាន​បង្ហាញ​ភាព​សិច​ស៊ី​តាមរយៈ​រូបភាព​ថ្មី​ជា​បន្តបន្ទាប់​។​

​    ​ក្នុង​រូបភាព​ថ្មី​នេះ Carey ប្រើ​អាវទ្រនាប់​ពណ៌​ខ្មៅ​ដែលមាន​ស្បៃ​ប្រហោង​តូចៗ​អាច​មើល​ឆ្លុះ​ដល់​សាច់​ក្នុង ស្របពេល​នាង​បង្អួត​ចិញ្ចៀន​បញ្ចាំចិត្ត​ដាំ​ត្បូង​មួយ​គ្រាប់​ធំ​ផងដែរ​៕

adverise with khmeread

មតិយោបល់