adverise with khmeread 2

សេស៊ីលៀ ឈឿង ញញឹមបិទមាត់មិនជិត ពេលសម្តែងជាមួយតារាកូរ៉េ

            កាល​ពីប៉ុន្មាន​ថ្ងៃមុន តារាស្រីហុងកុង សេស៊ីលៀ ឈឿង (Cecilia Cheung) បានចូលរួម​កម្ម​វិធី​​បង្ហា​ញ​ម៉ូត​​មួយ​នៅក្រុង​សៀង​ហៃ ហើយ​​​បាន​វិល​ត្រ​ឡប់​​មក​​ទី​ក្រុង​ហុង​កុង​​កាល​​ពី​ថ្ងៃទី​១៩​​ខែ​ធ្នូ​។

នាងញញឹម​បិទ​មាត់​មិន​ជិត ហើយ​​បង្ហើប​ប្រាប់​ថា នាង​​បាន​​បង្ហាញ​មុខ​នៅ​លើ​​វេទិ​កា​តែ​​មួយ​​ជា​មួយ​នឹង​​តារា​​ចម្រៀង​ ចង់ យូងវ៉ា (Jung Yong Hwa) ជា​សមា​​ជិក​​របស់​ក្រុម​ចម្រៀងរ៉ុក​កូរ៉េ។

            សេស៊ីលៀ បាន​​ស្លៀកពា​ក់​​ឈុត​រ៉ូប​រាត្រី​ពណ៌​ខៀវ​និងរឹបរាងឡើងក្លំតែ​ម្តង អំឡុង​កម្ម​វិធី​បង្ហាញ​ម៉ូត​​ក្នុង​រាត្រី​នោះ។

            សេស៊ីលៀ ក៏បាន​ច្រៀង​និង​បង្អួត​​ស្ទីល​ដ៏អស្ចារ្យ​​របស់​នាង​។ នាង​​បាន​និយាយថា “ឈុតរ៉ូបនេះ​ពិសេសនិងស្រស់ស្អាតខ្លាំងណាស់ ហើយ​ប្រហែល​ជា​អាចមើលឃើញ​ផ្នែកខ្លះនៃក្បាលពោះ​របស់​ខ្ញុំផង​ដែរ។ អំឡុង​​កម្ម​វិធី​បង្ហាញ​ម៉ូត​នេះ ខ្ញុំ​​មិន​​បាន​​ហូប​អ្វីទេ បន្ទាពីអាហារពេល​ព្រឹក​​និង​អាហារ​ថ្ងៃ​ត្រង់​ក្នុង​​ករណី​ចេញ​​ក្បាល​ពោះ៕

adverise with khmeread

មតិយោបល់