adverise with khmeread 13467324 996628173785431 1269982916 o

ឃាត់​ស្ត្រី​ម្នាក់​កត់​កន្ទុយ​លេខឆ្នោត​យួន​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ពីបទ​កត់​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ នា​ថ្ងៃទី​២០ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​រសៀល​ស្ថិតនៅ​ចំណុច​ក្នុង​ផ្សារ​ជ័យជំនះ បន្ទប់​ជួល​លេខ​៣៧ ផ្លូវ​បេតុង ក្រុម​៩​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​ដកហូត​វត្ថុ​តា​ង​មួយចំនួន។​

    ប៉ូលិស​និយាយថា ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​សំណាក់​លោកស្រី​ព្រះរាជអាជ្ញារង កែវ សុគន្ធា អធិការដ្ឋាន​បាន​បើក​ការបង្ក្រាប​ទីតាំង​ល្បែង​ប្រភេទ​កន្ទុយ​មួយកន្លែង ជា​លទ្ធផល​នែ​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន ស្ត្រី​ម្នាក់​ជា​អ្នក​កត់​ឈ្មោះ​ ​ស្រេង ណា​រី អាយុ​៣២​ឆ្នាំ ព្រមទាំង​ដកហូត​សម្ភារៈ​បម្រើ​សកម្មភាព​មួយចំនួន។​

    នៅ​ចំពោះមុខ អធិការដ្ឋាន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់