adverise with khmeread 7b18306b 581c 494b a328 6e6fc969cf77

ប៉ូលិស​ខ្មែរ​ចាប់​មេក្លោង​គ្រឿងញៀន​ឡាវ​ម្នាក់​នៅ​ខេត្តព្រះវិហារ​

    ព្រះវិហារ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ ក​៩​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ ចុះទៅ​បង្ក្រាប និង​ចាប់ខ្លួន​មេ​ជួញដូរ​គ្រឿងញៀន ជនជាតិ​ឡាវ​ម្នាក់ នៅ​ខេត្តព្រះវិហារ ដោយ​ដកហូត​ថ្នាំញៀន​ប្រមាណ​១​គីឡូក្រាម​។​

    ប៉ូលិស​និយាយថា ប្រតិបត្តិ​ការបង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​ប៉ូលិស​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សាម៉ន ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ ព្រមទាំង​មានការ​សម្របសម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រះវិហារ​លោក លី លន់​។​

    លោក យិន បញ្ញា​រិ​ទ្ធ នាយការិយាល័យ ក​៩​ដែល​ដឹកនាំ​កម្លាំង​ជំនាញ ចុះបង្ក្រាប និង​ចាប់ខ្លួន​មេក្លោង​គ្រឿងញៀន ជនជាតិ​ឡាវ​ខាងលើនេះ បានឱ្យដឹងថា សម្រាប់​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នេះ បានធ្វើ​ង​ឡើង​នៅ​ចំណុច​មុខ​វត្ត​កំពង់​ស្រឡៅ ភូមិ​-​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​កម្លាំង​ប៉ូលិស​បាន​ចាប់​ជនល្មើស​ម្នាក់​ឈ្មោះ ប៊ុន មន (BOUN MONE ) ភេទ​ប្រុស ជនជាតិ​ឡាវ អាយុ​៥២​ឆ្នាំ ទីលំនៅ​ស្រុក​មឿង​ស៊ី​ង ខេត្ត​ណាំ​ថា ប្រទេស​ឡាវ ព្រមទាំង​ដកហូត​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​២​គីឡូក្រាម​។ ខណៈពេល​កំពុង​បង្ក្រាប​មាន​ជនល្មើស​ម្នាក់ទៀត​ដែលជា​បក្ខពួក បាន​លោត​ចូល​ទន្លេ​តែ​ត្រូវ​ខាង​ភាគី​ឡាវ​ចាប់បាន​ផងដែរ​។​

    ប៉ូលិស​បាន​បញ្ជាក់ថា ក្រោយពី​មាន​បទបញ្ជា​ពី​ថ្នាក់លើ​រួចមក ប៉ូលិស​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដល់​ខេត្តព្រះវិហារ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​រូបនេះ​តែម្តង​៕

adverise with khmeread

មតិយោបល់