adverise with khmeread 3f4402a6 1ebc 431d 955e 1d2db002de96

ផឹកស្រា​មិន​ហូប​អាហារ​ពេលយប់ ព្រឹក​ឡើង​ដេក​ប្រកាច់​ធ្លាក់​ពីលើ​ប៉ៅ​អ៊ី​

    ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៦​នេះ ស្ថិតនៅលើ​សួនច្បារ​លោកតា​ក្រម​ង៉ុ​យ ខាងលិច​អតីត​មណ្ឌល​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពី​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​សន្តិសុខ​យាម​នៅ​ សាកលវិទ្យាល័យ​កំពុង​ដេក​លើ​ប៉ៅ​អ៊ី​ស្រាប់តែ​ប្រកាច់​ធ្លាក់​មកលើ​ស្មៅ​ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។​

    ប្រភពព័ត៌មាន​ពី​អ្នករកស៊ី​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា បុរសរងគ្រោះ​ឈ្មោះ​សៅ អាយុ​៣៥​ឆ្នាំ គ្មាន​ប្រពន្ធ​-​កូន​ទេ ជា​សន្តិសុខ​យាម​វេន​យប់​យាម នៅ​សាកលវិទ្យាល័យ​មួយ​ក្បែរ​កន្លែងកើតហេតុ​និង​មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​។​

    ប្រភព​ដដែល​បន្តថា ជា​រៀងរាល់ថ្ងៃ​រាល់ពេល​ព្រឹក បុរស​រូបនោះ​ឱ្យ​តែ​ចប់​ពី​ភារកិច្ច​យាម​វេន​យប់ គាត់​តែងតែ​យក​ប៉ៅ​អ៊ី​មួយ​មក​ដាក់​ដេក​នៅក្រោម​ដើមឈើ ត្រង់​កន្លែងកើតហេតុ​ដើ​ម្ប​សម្រាក​យក​កម្លាំង។​

    លុះ​មកដល់​ព្រឹក​ថ្ងៃកើតហេតុ ដោយ​ទំនងជា​ពេលយប់​គាត់​ផឹកស្រា​មិន​ហូប​ចំណីអាហារ ធ្វើ​ឱ្យ​ព្រឹក​ឡើង​ស្លេកស្លាំង​ហើយ​ពេល​យក​ប៉ៅ​អ៊ី​មក​ដេក​ដូច​សព្វដង ស្រាប់តែ​ប្រកាច់​ធ្លាក់​ពីលើ​ប៉ៅ​អ៊ី ដែល​អាចជា​ខ្យល់គរ​។​

    ភ្លាមនោះ​អ្នក​នៅ​ជិតខាង ក៏​នាំគ្នា​ទៅ​គក់​ច្របាច់ និង​រាយការណ៍​ទៅប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​ឱ្យដឹងពី​រឿងនេះ​។ បន្ទាប់មក​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​មកដល់​ក៏ បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ជួយសង្គ្រោះ​ឱ្យដឹង​ខ្លួន​ឡើងវិញ៕

adverise with khmeread

មតិយោបល់