adverise with khmeread 7e609518 58f5 4801 9046 a8a4e0386ffc

និស្សិត​ម្នាក់​ជាជាងភ្លើង​ ឆក់​ខ្សែភ្លើង​ស្លាប់​

    ភ្នំពេញ ៖ និស្សិត​ម្នាក់​ជាជាង​ភ្លើង​ ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យរុស្ស៊ី​ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នា​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​សិប្បកម្ម​ផលិត​ក្រដាស់ ផ្លូវជាតិ​លេខ​២ ដី​ឡូ​លេខ​៩៦២ ភូមិ​ទួល​រការ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឈឿន ប៊ុន​ហៀ​ង អាយុ​២១​ឆ្នាំ មុខរបរ​ជាងភ្លើង និង​ជា​និស្សិត​ផ្នែក អគ្គិសនី នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស ព្រះ​កុស​មៈ​ឆ្នាំ​ទី​៣ ស្នាក់នៅ​សាលា​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ខេត្តកំពង់ធំ​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ធ្វើ​កោសល្យវិច័យ​កន្លែងកើតហេតុ​ក្នុង​សិប្បកម្ម​រោងចក្រ​ផលិត​ក្រដាស់។ ចំណែក​សព​ត្រូវបាន ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់