adverise with khmeread D7f2710b ced9 4da3 b25a ba6096079352

ឃាត់​យុវជន​៣​នាក់ ជាមួយ​ថ្នាំញៀន​១​កញ្ចប់​និង​ម៉ូតូ​១​គ្រឿង​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បង្ក្រាប​ករណី​រក្សាទុក​គ្រឿងញៀន​ ដោយ​ឃាត់ខ្លួន​យុវជន​៣​នាក់​ដកហូត​ថ្នាំញៀន​១​កញ្ចប់​និង​ម៉ូតូ​១​គ្រឿង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅ ចំណុច​មុខ​វត្ត​កៀន​ឃ្លាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិសខណ្ឌ​ជ្រោយចង្វារ បានឱ្យដឹងថា ប៉ូ​លកស​ខណ្ឌ​បានដាក់​គោលដៅ​យាមល្បាត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ជ្រោយចង្វារ បានដាក់​ការសង្ស័យ​ទៅលើ​យុវជន​៣​នាក់​ដែល​ជិះ​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-4771​ ទើប​ធ្វើការឃាត់​ឆែកឆេរ​រកឃើញ​ដកហូត​ថ្នាំញៀន​១​កញ្ចប់​សង្ស័យ​ជា​ម៉ា​ទឹកកក ​ដែល​ជន​ទាំងនេះ​បាន​រក្សាទុក​ក្នុង​ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​ជក់​រួមគ្នា​ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ សយ សេត ភេទ​ប្រុស អាយុ១៨​ឆ្នាំ ទី​២-​ឈ្មោះ រិ​ន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៣​-ឈ្មោះ ឡូ ផាន់​នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន​ត្រូវ​ជាប់​សង្ស័យ​រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៣​នាក់​មានមុខរ​បរជា​កម្មករសំណង់​ដូចគ្នា និង​ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​រការ ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង។​

    ​បច្ចុប្បន្ន ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​៣​នាក់​រួមជាមួយ​វត្ថុតាង ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់