adverise with khmeread 1

ប្រទះឃើញ​សត្វ​ចម្លែក​យក្ស​នៅលើ Google Earth Image

    ​សត្វ​សមុទ្រ​យក្ស​ដ៏​ចម្លែក​មួយ​ត្រូវបាន​ប្រទះឃើញ​នៅលើ Google Earth Image នៅក្បែរ​ទ្វីបអង់តាក់ទិក​ហើយ​វា​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​សឹង​ទប់​អារម្មណ៍​មិនជា​ប់​និង​បាន​ព្យាយាម​ស្វែងយល់ថា​តើ​វា​ជា​សត្វ​អ្វី​។​

​    ​លោក Scott Waring មកពី​សារព័ត៌មាន UFO Sighting Daily បានសរសេរថា "​មើលទៅ​ដូចជា​មឹក​យក្ស​។ ខ្ញុំ​បាន​ប្រើ​ម៉ែត្រ​របស់ Google ហើយ​វា​ប្រាប់ថា សត្វ​នេះ​មាន​ប្រវែង ៣០ ម៉ែត្រ​ពី​ក្បាល​រហូតដល់​ចុង ប៉ុន្តែ​ចុងក្រោយ នៅ​តំបន់​កណ្តាល​មើលទៅ​ដូចជា​មឹក​យក្ស ដែល​នេះ​មានន័យថា វា​អាចមាន​ប្រវែង ៦០ ម៉ែត្រ​។ សម្រាប់​ខ្ញុំ វា​ដូចជា​មឹក​យក្ស​"​។​

​    ​មឹក​យក្ស​តាម​រឿងព្រេង​គឺជា​អ្នក​ធ្វើឱ្យ​សំពៅ​និង​មនុស្ស​លិចទៅ​បាតសមុទ្រ​ដ៏​អា​ថ៍កំ​បាំង​។​

​    ​មនុស្ស​មួយចំនួន​គិតថា វា​អាចជា​សត្វ​ចម្លែក​ឈ្មោះថា Loch Ness ប៉ុន្តែ​អ្នក​ឯទៀត​គិតថា អាចជា UFO បង្កប់ខ្លួន​ក្នុង​សមុទ្រ​។​

​    ​ដូច្នេះ តើ​អ្នក​គិតថា​វា​ជា​អ្វី​?៕

 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់