adverise with khmeread Kidney 2766748b

ទម្លាប់​អាក្រក់​ទាំង ១០ នេះ​ធ្វើ​អ្នក​ខូច​តម្រងនោម​ដោយ​មិនដឹង​ខ្លួន​

    ​តម្រងនោម​គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់បំផុត​ក្នុង​រាងកាយ​មនុស្ស​។ វា​ជួយ​បន្សុទ្ធ​ឈាម និង​ជួយ​រាងកាយ​ចម្រោះ​កាកសំណល់​តាមរយៈ​ទឹកនោម​។ លើសពីនេះ​ទៀត មុខងារ​សំខាន់ៗ​របស់​វា​មានដូចជា កម្ចាត់​ទឹក​ដែល​លើសពី​រាងកាយ ឬ រក្សា​ជាតិ​ទឹក​នៅពេល​រាងកាយ​ត្រូវការ​វា​ចាំបាច់​។ វា​ជួយ​សម្រួល​កម្រិត​ផូស​ស្វាត (Phosphate) កាល់ស្យូម និង​ជាតិ​រ៉ែ​ផ្សេងទៀត​ក្នុង​រាងកាយ​។ 

​    ​តម្រងនោម​ជួយ​ក្នុងការ​សម្រួល​សម្ពាធ​ឈាម ព្រោះ​វា​ផលិត​អ័រម៉ូន​សំខាន់ៗ​ចាំបាច់​សម្រាប់​បំពេញ​មុខងារ​នេះ ក៏ដូចជា​ជួយ​ក្នុង​ការផលិត​កោសិកា​ឈាមក្រហម ដែល​ដឹកជញ្ជូន​ជីវជាតិ​ចិញ្ចឹម​ដ៏​សំខាន់ និង​អុកស៊ីសែន​ចែកចាយ​ពេញ​រាងកាយ​។ 

​    ​ដូចដែល​អ្នក​បានឃើញ​ហើយ តម្រងនោម​មានមុខ​ងា​រ​សំខាន់​យ៉ាងច្រើន​ក្នុង​រាងកាយ ដូច្នេះ​វា​ជាការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​រក្សា​តម្រងនោម​ឱ្យបំពេញ​មុខងារ​បានល្អ​។ រោគសញ្ញា​នៃ​បញ្ហា​តម្រងនោម​ទូទៅ​មានដូចជា ទឹកនោម​ប្តូរ​ពណ៌​និង​គុណភាព ក្អួត វិលមុខ បញ្ហា​ដង្ហើម ខ្វះ​ឈាមក្រហម អស់កម្លាំង ខ្យល់​ដង្ហើម​មិនល្អ ផ្តាសាយ​ញឹកញាប់ ឈឺ​ក្នុង​រាងកាយ​ភ្លាមៗ និង​រមាស់​ស្បែក​។ 

​    ​តម្រងនោម​អាច​ខូច​ដោយសារ​ទម្លាប់​អាក្រក់​ទាំង ១០ ខាងក្រោម​នេះ​។ 
​    ​
​    ​១. ទប់​ទឹកនោម​យូរពេក​
​    ​២. ផឹកទឹក​មិន​គ្រប់គ្រាន់​
​    ​៣. ពិសា​របស់ប្រៃ​ច្រើន​
​    ​៤. ឧស្សាហ៍​លេបថ្នាំ​បំបាត់​ការឈឺចាប់​
​    ​៥. របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់ ដូចជា​សាច់​ក្រហម​ជាដើម​
​    ​៦. ផឹក​គ្រឿង​ស្រវឹង​ច្រើនពេក​
​    ​៧. ជក់បារី​
​    ​៨. ផឹក​កាហ្វេ​ច្រើន​ជ្រុល​
​    ​៩. មិន​ព្រម​ព្យាបាល​ជំងឺ​ដូចជា ក្អក ផ្តាសាយ គ្រុន និង​ជាពិសេស​ជំងឺ​ទាក់ទង​ការប្រែប្រួល​អាកាសធាតុ​
​    ​១០. ដេក​មិន​គ្រប់គ្រាន់​៕ 

adverise with khmeread
ប្រភព៖ healthandlovepage

អ្នកនឹងចូលចិត្ត

មតិយោបល់