adverise with khmeread Index

បង្ក្រាបបទល្មើសនេសាទនៅស្រុកស្អាងដុតស្បៃមុងចោល តែរកម្ចាស់អត់ឃើញ

     កណ្តាល ៖ ប៉ូលិស​ប៉ុស្តិ៍​ព្រែក​អំបិល​សហការ​ជាមួយ​មន្ត្រីជលផល​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥ ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ស្ទឹង​កូន​ជ្រែ ក្នុងភូមិ​កូន ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ដកហូត​វត្ថុតាង​មួយចំនួន តែ​ឃាត់​ជនល្មើស​មិនបាន​នោះទេ​។​
   ប៉ូលិស​និយាយថា សមាសភាព​ចូលរួម​១-​លោក​សុខ ស៊ីណាត ជា​មន្ត្រីជលផល​ខេ​ត្និ​ង​ង​សហការី​២​នាក់ ,២-​លោក​មេឃុំ​និង​ក្រុមប្រឹក្សា ,៣-​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​៤ នាក់ ,៤-​លោក​មេភូមិ​កូន​ជ្រែ និង​ព្រែក​គ្រួស ។​
     ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​១-​បង្គោល​កូនឈើ​តូចធំ​ចំនួន ៧០០​ដើម​២-​ព្រួល​ឫស្សី​២២៤​ម៉ែត​៣-​ព្រួល​ស្បៃ​២២៤​ម៉ែត​៤-​កៅស៊ូ​ប្លា​ស្ទិ​ច ២២៤ វត្ថុតាង​ខាងលើ បាន​ដុតចោល នៅនឹងកន្លែង​តែម្តង​។​
    ប្រជាពលរដ្ឋ​និយាយថា ពួក​ជនល្មើស​ដាក់​ស្បៃ​មុង​យក​ចៅ​ត្រី​យូរថ្ងៃ​មកហើយ ទើបតែ​ឃើញ​សមត្ថកិច្ច​មក​បង្ក្រាប ៕​

adverise with khmeread

មតិយោបល់