adverise with khmeread 1

ម៉េច​ក៏​យើង​មិន​នឹកឃើញ​ដល់​រឿងនេះ​!!! តារា​ជប៉ុន​ម្នាក់នេះ​ដឹង​ពី​ល្បិច​ធ្វើឱ្យ Laptop ដែល​កំពុង​ក្តៅ​ខ្លាំង​ចុះ​ត្រជាក់​វិញ​ដូច​ជប់​!

​    ​កាលពីពេល​មុននេះ​យើង​និយម​ប្រើ​កុំព្យូទ័រ​លើ​តុ ប៉ុន្តែ​ជាមួយ​ភាពជឿនលឿន​ផ្នែក​បច្ចេកវិជ្ជា​យើង​បាន​ប្តូរ​មក​ប្រើ Laptop និង Tablet ជំនួស​វិញ​។ ទោះយ៉ាងណា បញ្ហា​ធំ​បំផុត​ជាមួយ​កុំព្យូទ័រ​យួរដៃ​គឺថា វា​ឆាប់​ឡើងក​ម្តៅ​ខ្លាំងណាស់​។ ប្រសិនបើ​អ្នក​ស្ថិតក្នុង​ចំណោម​មនុស្ស​ដែល​ធ្លាប់​ជួប​បញ្ហា​នេះ ដូច្នេះ​សូម​ក្រឡេកមើល​ដំណោះស្រាយ​បណ្តោះអាសន្ន​តែមាន​ប្រសិទ្ធភាព​មួយ​នេះ​។ 

​    ​តារាចម្រៀង​ជប៉ុន លោក Akinori Suzuki ធុញទ្រាន់​នឹង​ការដែល​កុំព្យូទ័រ​យួរដៃ MacBook Pro របស់គាត់​ចេះតែ​ក្តៅ​ឥតឈប់ឈរ​គ្រប់ពេលវេលា ដូច្នេះ​គាត់​បាន​នឹកឃើញ​ល្បិច​ដ៏​សាមញ្ញ​មួយ​នេះ​។ គាត់​បាន​តម្រៀប​កាក់​បញ្ឈរ​លើ​គ្នា​ដាក់​លើ​កុំព្យូទ័រ​របស់គាត់​។ អ្នក​គួរ​ជ្រើស​យក​កាក់​ស្ពាន់​ព្រោះ​វា​ពូកែ​ខាង​បញ្ចុះ​កម្តៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ពេល​គាត់​ដាក់​កាក់​លើ​កុំព្យូទ័រ​រួច កម្តៅ​ដែល​ក្តៅ​ខ្លាំង​បាន​ចុះ​ត្រជាក់​វិញ​យ៉ាង​ឆាប់រហ័ស​។ នៅចាំ​ដល់​ណា​ទៀត សាកល្បង​ទាំងអស់គ្នា ហើយ​កុំ​ភ្លេច​ចែករំលែក​ឱ្យ​មិត្តភក្តិ​គ្រួ​សារបាន​ដឹងផង​៕

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់