adverise with khmeread 1

រូបមន្ត​អាហារ​ដ៏​ឆ្ងាញ់​ពិសា​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​

    ​* គ្រឿងផ្សំ​
​    ​- ទ្រូង​មាន់ ដក​ឆ្អឹង​និង​ស្បែក​ចេញ​
​    ​- អំបិល​ស៊ុប​បន្តិចបន្តួច​
​    ​- ប្រេង​បន្លែ​
​    ​- សណ្តែកខ្មៅ​
​    ​- ពោត​
​    ​- ទឹក​ប៉េងប៉ោះ (​ចិ​ញ្ចាំ​យក​ទឹក​ដោយ​ខ្លួនឯង មិនមែន​របស់​កំប៉ុង​ទេ​)
​    ​- ញាំ​បន្លែ​បៃតង​ចម្រុះ​
​    ​- ខ្ទឹមបារាំង​ហាន់​
​    ​- ប៉េងប៉ោះ​

​    ​យក​អំបិល​ស៊ុប​បន្តិចបន្តួច​ទៅ​ប្រឡាក់​ជាមួយ​សាច់មាន់ បន្ទាប់មក​ចម្អិន​ឱ្យ​ឆ្អិន​ល្មម​។ បន្ទាប់មក យក​អំបិល​ស៊ុប​បន្តិចទៀត​លាយ​ជាមួយ​ទឹក​ប៉េងប៉ោះ ពោត និង​សណ្តែកខ្មៅ​នៅក្នុង​ចាន​ធំ​មួយ​និង​កម្តៅ​វា​ជាមួយ​កម្តៅ​មធ្យម​។ ស្របពេល​នេះដែរ ហាន់​ខ្ទឹមបារាំង​លាយ​ជាមួយ​ញាំ​បន្លែ​បៃតង​ចម្រុះ និង​ប៉េងប៉ោះ​ចូលគ្នា​។ នៅពេល​ធ្វើ​ហើយ រៀប​វា​ដាក់​លើ​ចាន​និង​ដាក់​មាន់​ពីលើ បន្ទាប់មក​តុបតែង​មុខម្ហូប​ជាមួយ​ពោត​និង​សណ្តែកខ្មៅ​ពីលើ ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ healthdigezt

អ្នកនឹងចូលចិត្ត

មតិយោបល់