adverise with khmeread Phones

ការធ្វើ​ពិសោធន៍​បង្ហាញថា​រុក្ខជាតិ​ក៏​ងាប់​ដោយសារ​អ៊ី​ន​ធឺ​ណេ​ត Wireless ដែរ ចុះ​ទម្រាំ​ខ្លួន​មនុស្ស​?

    ​មនុស្ស​ភាគច្រើន​សឹងតែ​ទាំងស្រុង​ក្នុង​ពិភពលោក​គឺ​កំពុង​ប្រើប្រាស់​ទូរស័ព្ទដៃ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​ហាក់បីដូចជា​ទូរស័ព្ទ​ជា​ផ្នែក​មួយ​នៃ​ការរស់នៅ​របស់​ពួកគេ​យ៉ាង​អ៊ីចឹង​។ ប៉ុន្ដែ​រឿង​មួយ​គឺថា​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អះអាងថា​មនុស្ស​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​ជាច្រើន​ដោយសារតែ​បច្ចេកវិជ្ជា​អ៊ី​ន​ធឺ​ណេ​ត​ឥត​ខ្សែ Wireless​។​

​    ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មនុស្ស​ជាច្រើន​បាន​និយាយ​អំពី​បញ្ហា​សុខភាព​ទាក់ទិន​នឹង​បច្ចេកវិជ្ជា ហើយ​ហេតុនេះហើយ​ទើប​ក្មេងស្រី​ជំទង់ ៥ នាក់​មកពី​វិទ្យាល័យ​មួយ​ក្នុងប្រទេស​ដា​ណឺ​ម៉ាក​បានសម្រេច​បង្កើត​ការពិសោធន៍​មួយ​ដើម្បី​មើលថា​តើ​មនុស្ស​កើត​ជំងឺ​ដោយសារតែ​បច្ចេកវិជ្ជា​អ៊ី​ន​ធឺ​ណេ​ត​ឥត​ខ្សែ​នេះ​មែន​ឬក៏​មិនមែន​។​

​    ​ពួកគេ​បាន​សង្កេតមើល​ការលូតលាស់​របស់​គ្រាប់ពូជ​រុក្ខជាតិ​ដូចគ្នា ដែល​ដាក់​នៅ​បន្ទប់​ពីរ​ផ្សេងគ្នា​។ បន្ទប់​មាន​លក្ខណៈ​ដូចគ្នា សីតុណ្ហភាព​ដូចគ្នា ហើយ​គ្រាប់ពូជ​ទាំងពីរ​ត្រូវបាន​ដាក់ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ និង​ស្រោច​ទឹក​ដូចគ្នា​។ ភាពខុសគ្នា​តែមួយគត់​គឺថា​បន្ទប់​មួយ​មាន Router បញ្ចេញ​អ៊ី​ន​ធឺ​ណេ​ត​ឥត​ខ្សែ Wireless និង​បន្ទប់​មួយទៀត​គ្មាន​នោះទេ​។​

​    ​បន្ទាប់ពី ១២ ថ្ងៃ គ្មានអ្វី​ផ្លាស់ប្ដូរ​សោះ​នៅលើ​គ្រាប់ពូជ​ដែល​នៅក្នុង​បន្ទប់​មាន​រលក​វិទ្យុសកម្ម Wireless ហើយ​រុក្ខជាតិ​ភាគច្រើន​បាន​ងាប់​។ ខណៈដែល​បន្ទប់​មួយ​ដែល​គ្មាន​រលក​វិទ្យុសកម្ម Wireless លូតលាស់​ធម្មតា​។ ដោយសារ​ក្មេងស្រី​ជំទង់​ឆ្លាត​វ័យ​ទាំង​ប្រាំ​នេះ​មិនមាន​មន្ទីរពិសោធន៍​និង​ឧបករណ៍ ដូច្នេះ​មានតែ​តាម​វិធី​សាមញ្ញ​ដូចដែល​ពួកគេ​បានបង្ហាញ​នេះ​ទេ​ទើប​ដឹងថា​តើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចប​ង្ក​គ្រោះថ្នាក់​យ៉ាងណា​ចំពោះ​សុខភាព ពីព្រោះ​ឧបករណ៍​ទាំងនោះ​គឺ​ដូចគ្នា​ទៅនឹង Wireless ដែរ​។ ដោយ​បង្ហាញ​រូបភាព​នៃ​ការពិសោធន៍​របស់​ពួកគេ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ពួកគេ​ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​អ្នកស្រាវជ្រាវ​និង​ជីវ​វិទូ​ក្នុងប្រទេស​អង់គ្លេស ហូ​ឡង់ និង​ស៊ុយអែត​៕

adverise with khmeread
ប្រភព៖ CNET

អ្នកនឹងចូលចិត្ត

មតិយោបល់