adverise with khmeread 1

ខ្នុរ​ដុះ​នៅ​អាស៊ី​និង​អា​ហ្វ្រិ​ច​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ តែ​ប្រទេស​ដែល​ឱ្យ​តម្លៃ​ខ្នុរ​បំផុត​គឺ​បស្ចិមប្រទេស នេះ​ជា​មូលហេតុ​!

    ​ខ្នុរ​ដុះ​តែ​នៅ​តំបន់​ត្រូពិច​ប៉ុណ្ណោះ​ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​។ វា​អាចមាន​ប្រវែង​ដល់​ទៅ ៩៥ សង់ទីម៉ែត្រ និង​ទម្ងន់​ដល់​ទៅ ៤៥ គីឡូក្រាម​។ ពួក​បស្ចិមប្រទេស​ហៅ​ផ្លែ​នេះ​ថា​ជា​ផ្លែឈើ​យក្ស​។ ផ្លែឈើ​នេះ​មាននៅ​ប្រទេស​ដូចជា ឥណ្ឌា នេ​ប៉ាល់ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​មួយចំនួន​តូច​ក្នុង​ទ្វីបអាហ្វ្រិក​។ 

​    ​ពួក​បស្ចិមប្រទេស​ឱ្យ​តម្លៃ​ផ្លែ​ខ្នុរ​ដោយសារ​វា​សម្បូរ​វីតាមីន រ៉ែ កាក​សរសៃ​ហ្វា​យ​បឺ​រ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ផ្លែឈើ​មាន​សុខ​ភាពល្អ​បំផុត និង​ឆ្ងាញ់​បំផុត​ក្នុង​ពិភពលោក​។ 

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ខ្នុរ​អាចជា​អ្នក​ជំនួស​ពោត​និង​ស្រូវ​សាឡី​យ៉ាង​ពូកែ ព្រោះ​យោងតាម​ធនាគារពិភពលោក និង​អង្គការសហប្រជាជាតិ ការកើនឡើង​កម្តៅ​ពិភពលោក​ឥតឈប់ឈរ និង​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់​នឹងធ្វើ​ឱ្យ​ថយចុះ​ទិន្នផល​ពោត និង​ស្រូវ​សាឡី ហើយ​អាច​នាំមក​នូវ​បញ្ហា​ជាច្រើន​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​សម្រាប់​អនាគត​ហើយ នោះ​គឺ​ប្រើ​ខ្នុរ​ជំនួស​ស្រូវ​សាឡី និង​ពោត ដែលជា​អាហារ​ប្រចាំត្រកូល​របស់លោក​ខាងលិច​។ 

​    ​ដើម​ខ្នុរ​គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​ស៊ាំ​នឹង​សត្វល្អិត និង​គ្រោះរាំងស្ងួត ដូច្នេះ​ទើប​ធ្វើឱ្យ​វា​ជា​រុក្ខជាតិ​ល្អ​បំផុត និង​ងាយស្រួល​បំផុត​សម្រាប់​ដាំ​ដុះ ហើយ​ផ្លែ​វា​ថែមទាំង​មាន​រសជាតិ និង​សុខ​ភាពល្អ​ទៀតផង​៕ 

adverise with khmeread
ប្រភព៖ healthylifestyle24h

អ្នកនឹងចូលចិត្ត

មតិយោបល់