យើងដឹងហើយថាយើងមិនគួរលេបវាទេ ហើយយើងក៏មិនបាននឹកឃើញចង់លេបវានោះដែរ។
វេបសាយ Buzzfeed ទីបំផុតបានបង្ហាញការពិតនៃការលេបស្ករកៅស៊ូ។ ពួកគេបាននិយាយទៅកាន់វេជ្ជបណ្ឌិត Lisa Ganjhu ជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រ NYU Longone Medical Center ក្នុងទីក្រុង New York ដើម្បីស្វែងរកមើលថានឹងមានរឿងអ្វីកើតឡើងនៅពេលលេបស្ករកៅស៊ូ។
ដំបូង ស្ករកៅស៊ូនឹងត្រូវបានកិនរំលាយ។ Lisa បកស្រាយថាបំពង់រំលាយអាហាររបស់អ្នកគឺខ្លាំងគ្រប់គ្រាន់ដើម្បីរំលាយស្ករកៅស៊ូ ហើយអាស៊ីតធម្មតានិងអង់ហ្ស៊ីមរបស់អ្នកនឹងរំលាយវា។
មានភាពខុសគ្នាតែមួយប៉ុណ្ណោះគឺត្រង់សារធាតុគីមីនៃស្ករកៅស៊ូ មានន័យថាវាមិនរលាយទាំងស្រុងនោះទេ ហើយស្ករកៅស៊ូមិនស្រូបចូលទៅក្នុងពោះវៀនតូចដូចអាហារដែលទទួលទាននោះទេ។ ប៉ុន្ដែវាមិនមានន័យថាវាជាប់ក្នុងខ្លួនរបស់អ្នករហូតនោះទេ។
ស្ករកៅស៊ូដែលមិនរលាយនឹងរុំជាមួយអាហារផ្សេងៗ ហើយវានឹងប្រែទៅជាលាមកធម្មតារបស់អ្នក។
ហានិភ័យដែលអាចកើតឡើងនៅពេលលេបស្ករកៅស៊ូគឺការលេបបំណែកស្ករកៅស៊ូនោះធំពេកតាមរយៈបំពង់ក ដែលនឹងធ្វើឱ្យអ្នកពិបាកដកដង្ហើម។
វាពិតជាសុវត្ថិភាពក្នុងការលេបស្ករកៅស៊ូ ប្រសិនបើវាមិនធំពេក។ ហេតុអីយើងត្រូវខ្លាចលេបស្ករកៅស៊ូ ឬក៏ច្រឡំលេប? ពេលនេះអ្នកដឹងហើយអ៊ីចឹងមិនត្រូវខ្លាចទៀតទេ ពេលច្រឡំលេបដោយចៃដន្យនោះ៕
