រតនគិរី ៖ ភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បានបង្កឱ្យមានកាខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅភូមិជ្រុង ឃុំកិះចុង ស្រុកបរកែវ ខូចខាតចំនួន១៨ខ្នង ដោយដួលរលំចំនួន២ខ្នង មនុស្សរងរបួសធ្ងន់៣នាក់ ខូចខាតដំបូលចំនួន ១៦ខ្នង សាលាបឋមសិក្សាភូមិជ្រុង ខូចខាតស្ទើទាំងស្រុង។ ចំណែកក្មេងដែលរងរបួស បច្ចុប្បន្នបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី នឹងចាត់ឱ្យអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះបឋម នាថ្ងៃស្អែកនេះអាជ្ញាធរខេត្ត និងដៃគូសប្បុរសជន ចុះជួយរំលែកការលំបាករបស់ប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ៕
