adverise with khmeread 3f420925 6be3 421b 92af 807935fc5da5

បញ្ជូន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

    តាកែវ ៖ ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២០​ មិថុនា​នេះ បន្ទាប់ពី​បាន​បង្ក្រាប​នៅវេលា​ម៉ោង​២០ និង​៤០​នាទី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ស្រុក​ត្រាំកក់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

    មន្ត្រី​អាវុធហត្ថ​បន្ត​ឱ្យដឹងថា ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​មាន​១.ឈ្មោះ​ឡាយ លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ លក់​បាយ ទីលំនៅ (​កន្លែងកើតហេតុ​), ២.​ឈ្មោះ ជិន ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ទីលំនៅ (​កន្លែងកើតហេតុ​)​ និង​៣. ឈ្មោះ​ប៉ាន់ ធូ​ន ភេទ​ប្រុស អាយុ១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ (​កន្លែងកើតហេតុ​)​។​

    ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖ ១.ថ្នាំញៀន​ ចំនួន០១កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ០.៥៥​ក្រាម, ២.ទូរស័ព្ទ ​ចំនួន០៦​គ្រឿង​, ៣.ម៉ូតូ​ចំនួន០២​គ្រឿង​, ៤. ដាវ​សាមូរ៉ៃ ចំនួន០៣​ដើម​, ៥.ប្រាក់​ខ្មែរ​ ចំនួន៦​ម៉ឺន និង​ដុល្លា​ចំនួន​៥​ដុល្លារ​, ៦.សំភា​រះ វិច​ខ្ចប់ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ត្រាំកក់ បាន​កសាង​សំណុំរឿង បញ្ចូនទៅ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់