adverise with khmeread Index

បុរសម្នាក់បើកម៉ូតូបុកបង្គោលសម្គាល់ស្លាកចរាចរណ៍ស្លាប់

     កណ្តាល ៖ បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​ភ្លាមៗ ខណ​: ពេល​គាត់​បើក​ម៉ូតូ​បុក​បង្គោល​ស្លាក​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​ថ្ងៃទី​២៧.១២.២០១៥​ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​38-39 ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
     ប៉ូលិស​ចរាចរណ៍​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ វេលា​ម៉ោង ១​និង​៤០​នាទី មាន​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ កណ្តាល 1R-2278 បើកបរ​ដោយ ជនរងគ្រោះ​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​មិន​ស្គាល់​បាន​បើក​ក្នុងទិសដៅ​ពី​អ្នក លឿង​ទៅ ភ្នំពេញ​។ លុះ​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​បង្គោល​សម្គាល់​ស្លាក​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​នៅកន្លែងកើតហេតុ ។​
    ក្រោយពេល​វាស់វែង​រួច មធ្យោបាយ​បង្ក ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​។​ប៉ូលិស​ក៏​អំពាវនាវ​ផងដែរ​ប្រសិន​បងប្អូន​ណា​បានឃើញ​រូបភាព​ជនរងគ្រោះ​ហើយ​សូម​មក​ទំនាក់ទំនង​ប៉ូលិស​ស្រុក​កៀនស្វាយ​៕​

adverise with khmeread

មតិយោបល់