adverise with khmeread F921f3af 204d 4402 8ade e9d84e9dd219

ស្រវឹងស្រា​បើក​ឡិច​ស៊ី​ស​បុក​ដើមឈើ​រលើង​បាក់​១​ដើម និង​បុក​របង​ទ្វារ​ក្រុមហ៊ុន​មួយ​

    ភ្នំពេញ ៖ ដើមឈើ​១​ដើម​រលើង​បាក់ និង​របង​ថ្ម​ក្រុមហ៊ុនស្រា​សាច់ដុំ​អិ​ច​អូ​បាន​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​ពេញទំហឹង និង​ម៉ូតូ​១​គ្រឿង តែ​មិនមាន​អ្នករងរបួស។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ធនាគារ​ហុង​លី​អុង ជាប់​នឹង​របង​ស្រា​សាច់ដុំ​អិ​ច​អូ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2C-3322 បើកបរ​ដោយ​បុរស​ម្នាក់​មាន​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ បាន​បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​ដើមឈើ​បណ្តាលឱ្យ​រលើង​ទាំង​ឬ​ស បាក់​១​ដើម ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​ទៅបុក​ម៉ូតូ​វីវ៉ា​១​គ្រឿង និង​របង​ថ្ម​របស់​ក្រុមហ៊ុនស្រា​អិ​ច​អូ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង តែ​សំណាងល្អ​មិនមាន​អ្នករងរបួស ។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនបង្ក​នៅឡើយ។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់