adverise with khmeread Ec37c060 0b9c 4098 8c2c dcca55c1dfc2

បើករថយន្ត​ឡិច​ស៊ី​ស​៤៧០​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​១​កង់​

    ភ្នំពេញ ៖ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​១​កង់​បាន​រង​ការខូចខាត​ខ្ទាត​មក​កណ្តាលផ្លូវ ដោយសារតែ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ឡិច​ស៊ី​ស​៤៧០​ក្នុង​ល្បឿ​លឿន​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​អគ្គស្នងការដ្ឋាន​ប៉ូលិស​ជាតិ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6009 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា បាន​បើក​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់​ចុះមក​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​១​កង់​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​ខ្ទាត​មក​កណ្តាល​ថ្នល់។ ចំណែក​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង និង​រង​ការខូចខាត​យ៉ាងដំណំ។​

    បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត ​បង្ក​បាន​ហៅ​រថយន្ត​សេរី​ទំនើប​១​គ្រឿង​ទៀត​ឱ្យមក​អូស​ដើម្បី​យក​រថយន្ត​គេចខ្លួន​មិន​ទទួលខុសត្រូវ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ល្បាត​ប្រទះឃើញ ក៏​ឃាត់​ឱ្យ​ឈប់​ដោះស្រាយ​តាមច្បាប់។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕

adverise with khmeread

មតិយោបល់