adverise with khmeread 4b110dae 7df2 4608 a497 13464aa1042a

ឃាត់​ចោរ​យួន​៤​នាក់​លួច​កាណូត​នៅ​ក្រគរ​

    ពោធិ៍សាត់​ ៖ កម្លាំង​ប៉ូលិស​ស្រុក​ក្រគរ​សហជា​មួយ​កម្លាំង​ចម្រុះ​ជលផល ព័ទ្ធចាប់​ចោរ​យួន​លួច​កាណូត​បាន​ចំនួន ៤​នាក់​រួមទាំង​វត្ថុតាង ខណៈ​កិច្ចសហការ​បានល្អ​រវាង​ប្រជាពលរដ្ឋ​​ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះ​នៅ​ចំណុច​បឹង​ទន្លេសាប​ស្ថិត​ក្នុងភូមិ​កំពង់​ប្រាក់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​ស្រុក​ក្រគរ​បានឱ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ​និង​ប្តឹង​តាម​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​រាំង ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ថា សុំឱ្យ​សមត្ថកិច្ច​ជួយ​ស្ទាក់ចាប់​ចោរលួច​កាណូត ១​គ្រឿង ដែលមាន​ប្រវែង​៦,៣០​ម៉ែត្រ ទទឹង​ប្រវែង​០,៨០​ម៉ែត្រ និង​ជម្រៅ​០,៥០​ម៉ែត្រ ពណ៌​ក្រហម ម៉ាស៊ីន​ម៉ាក​ហ៊ី​ណូ​តា​២​បូរ បើក​ចេញទៅ​ទិសខាងកើត​។​

    ប៉ូលិស​បន្តថា ពេលនោះ​ពួកគាត់​បាន​ចុច​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជួយ​ឃ្លាំមើល​និង​ចាប់។ ក្រោយមក​ទើប​ទទួលបាន​ព័ត៌មាន​ថា​កម្លាំងចម្រុះ​ជលផល​ចាប់បាន​មនុស្ស​ចំនួន​៤​នាក់​និង​វត្ថុតាង​កាណូត​បា​ឡា​សំបក​ស្មាច់​ចំនួន ២​គ្រឿង​។ ចំណែក​កាណូត ១​គ្រឿង​មាន​មនុស្ស​បើក​រត់​គេចខ្លួនបាត់​។​

    លុះដល់​ព្រឹក​ម៉ោង​ប្រមាណ៨ ​និង​៣០​នាទី ថ្ងៃ​ដដែល​មាន​ប្រជា​នេសាទ​ប្រទះឃើញ​សំបក​បា​ឡា​ស្មាច់​(​គ្មាន​ម៉ាស៊ីន​) អណ្ដែត​ទឹក​ចោល​នៅ​ចំណុច​ដងគោម​ទី​៤ (​កណ្ដាលទន្លេ​) ស្ថិត​ក្នុងភូមិ​-​ឃុំ​កំពង់​លួង ស្រុក​ក្រគរ​។ សមត្ថកិច្ច​បាន​ដកហូត​កាណូត​ជនសង្ស័យ​ ចំនួន២​គ្រឿង និង​សំបក​បា​ឡា​ស្មាច់ ១​គ្រឿង យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​លួង​ជា​បណ្ដោះអាសន្ន​។​

    ចំណែក​ជនសង្ស័យ​ទាំង៤​នាក់ ទី​១-​ឈ្មោះ អាន ពៅ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ, ទី​២-​ឈ្មោះ ង្វៀង យ៉ាំង​ធឿ​ង ភេទ​ប្រុស អាយុ២០​ឆ្នាំ, ទី​៣-​ឈ្មោះ ង្វៀង យ៉ាំង​ទុង អាយុ១៨​ឆ្នាំ និង​ទី​៤-​ឈ្មោះ ង្វៀង យ៉ាំង​លុង ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជនសង្ស័យ​ទាំង ៤​នាក់ ស្នាក់នៅ​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិសាត់​ជនជាតិ​យួន។​

    ក្នុង​ករណីនេះ​សមត្ថកិច្ច​ស្រុក​ក្រគរ​បាន​បំពេញ​សំណុំ​ឯកសារ​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ដើម្បី​ចាត់ការ​បន្ត៕

adverise with khmeread

មតិយោបល់