adverise with khmeread A7ff17a1 6295 4d2b 9957 25d3d4134d3a

ជនសង្ស័យ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​ប៉ុស្តិ៍​ប៉ូលិស

    បន្ទាយមានជ័យ ៖ បុរស​ជា​ជនសង្ស័យ​ពីបទ​ឆបោក​ម្នាក់​បន្ទាប់ពី​ប៉ូលិស ​ឃាត់ខ្លួន​បាន​ចង​.​ក​នឹង​ខោ​ខ្លួនឯង​ក្នុង​បន្ទ​ប​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ ដោយ​មិនដឹង​មូលហេតុ​កាលពី​វេ​ម៉ោង​៨ ​និង​២៤​នាទី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​ឃុំខ្លួន​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​មានឈ្មោះ វ៉ា សាន់ ហៅ​ហូរ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ខាងលើ​ត្រូវ​ចាប់ខ្លួន​ក្នុងករណី​ដើរ​និយាយថា ខ្លួន​ជា​មេធាវី​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ ហើយ​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទើប​សមត្ថកិច្ច​ឈានទៅ​ចាប់ខ្លួន​កាលពី​ម៉ោង​៤​ និង​៣៥​នាទី​រសៀល​ថ្ងៃទី​១៩ ​មិថុនា ​នៅ​ក្រុង​ប៉ោយប៉ែត​យកមក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​បន្ទប់​ឃុំខ្លួន​កន្លែង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដើម្បី​សួរនាំ​។​

    ខណៈពេល​ឃុំខ្លួន​នេះ​កម្លាំង​ប៉ូលិស​ប្រចាំការ​បាន​ដោះអាវ​ចេញ​នៅសល់តែ​ខោ​វែង​លុះ​នៅ​ម៉ោង​កើតហេតុ​កម្លាំង​ប៉ូលិស​បានឃើញ​ជនសង្ស័យ​ចង​.​ក​នឹង​ខោ​ខ្លួនឯង​ទៅនឹង​ជញ្ជាំង​ទ្វារ​បន្ទប់​ខាងមុខ ហើយ​កម្លាំង​ប្រចាំការ​ឃើញ​ជួយសង្គ្រោះ​ភ្លាមៗ តែ​មិនទាន់​ក៏​ដាច់​ខ្ស​ល់​ស្លាប់​តែម្ដង​។​

    ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​យកទៅ​រក្សាទុក​ក្នុង​វត្ត​បា​លិ​លេ​យ្យ ដើម្បី​ប្រគល់​ឲ្យ​សាច់ញ្ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ជុំវិញ​ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​លើកឡើងថា កា​ស្លាប់​របស់​ជនសង្ស័យ​គឺមាន​ការធ្វេសប្រហែស​ពី​សំណាក់​សមត្ថកិច្ច ព្រោះ​ការឃុំខ្លួន​ជនសង្ស័យ​ត្រូវយក​របស់​ចេញពី​ខ្លួន​ឲ្យ​អស់ បន្សល់ទុក​តែ​ខោខ្លី​ប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់