adverise with khmeread 398f08a9 486b 402d 9555 3c9b00731869

ឪពុកម្តាយ​នាង​មិន​នៅផ្ទះ​ប៉ង​ចាប់រំលោភ​មិនបាន​សម្រេច​ជាប់​ខ្នោះ​

    បាត់ដំបង ៖ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ កាលពី​ថ្ងៃទី​១៩ ​មិថុនា​កន្លងទៅនេះ​នៅ​ចំណុច​ក្រុម​១០ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រី ស្រុក​ថ្មគោល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    ប៉ូលិស​និយាយថា ករណីនេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ សេង​ បារាំង ភេទ​ប្រុស អាយុ២១​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​តាសេក ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ចាប់រំលោភ សេពសន្ថវៈជនរងគ្រោះ​ឈ្មោះ ទ​.​គ​.​ហ ភេទ​ស្រី អាយុ១៨​ឆ្នាំ (​មិនបាន​សម្រេច​ដោយ​ជនរងគ្រោះ​រើ​បម្រាស់​រួចមក​ប្តឹង​សមត្ថកិច្ច​)។​

    ប៉ូលិស​បន្តថា មូលហេតុ​នាំឱ្យ​មានការ​ចាប់រំលោភ សេព​សន្ធ​វៈ​គឺ​កើតឡើង នៅពេលជនរងគ្រោះ ដេក​នៅផ្ទះម្នាក់ឯង ដោយ​ឪពុកម្តាយ មិន​នៅផ្ទះ។​

    ក្នុងករណីនេះ សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ និង​បាន​បាន​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់