adverise with khmeread 111

Park Yu Chun ត្រូវ​នារី​រងគ្រោះ​ពីរ​នាក់​ទៀត​ចោទថា​ចាប់រំលោភ​ខ្លួន​បានសម្រេច​ក្នុង​បន្ទប់ទឹក​

​    ​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​បាន​បន្ត​ធ្វើឡើង​ប្រឆាំងនឹង​តារាចម្រៀង​ប្រចាំ​ផលិតកម្ម JYJ និង​ជា​តារា​សម្តែង Park Yu Chun វ័យ ៣០ ជាមួយនឹង​ការអះអាង​របស់​ស្ត្រី​ពីរ​នាក់​ទៀតថា​តារា​រូបនេះ​បាន​រំលោភ​សេ​ពស​ន្ថេ​វៈ​ទៅលើ​ពួកនាង ដែលនាំឱ្យ​ជនរងគ្រោះ​នៃ​អំពើ​រំលោភ​កើន​ដល់​ចំនួន ៤​នាក់​បច្ចុប្បន្ននេះ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​មន្ត្រីប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​បានឱ្យដឹង​ថា ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ​ទី​បី និង​ទី​បួន បាន​លេចឡើង​ដើម្បី​ដាក់​ការចោទប្រកាន់​ដាច់ដោយឡែក​ពីគ្នា​ទៅលើ Park​។ ជនរងគ្រោះ​ម្នាក់​បាន​អះអាងថា Park បាន​ចាប់រំលោភ​រូបនាង​នៅក្នុង​បន្ទប់ទឹក​នៃ​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៥ ខណៈដែល​ជនរងគ្រោះ​ដទៃទៀត​បានបញ្ជាក់​ប្រាប់​មន្ត្រីប៉ូលិស​ថា គាត់​បាន​ចាប់រំលោភ​នាង​នៅក្នុង​បន្ទប់ទឹក​នៃ​ផ្ទះ​របស់គាត់​ក្នុង​ខែមិថុនា ឆ្នាំ​២០១៤​។​

​    ​ករណីនេះ​បានកើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​នារី​ជនរងគ្រោះ​ម្នាក់​អាយុ​ខ្ទង់ ២០ ឆ្នាំ​បាន​យកពាក្យ​បណ្តឹង​ដាក់​ប្តឹងទៅ​មន្ត្រីប៉ូលិស​ជា​លើកដំបូង​ដើម្បី​ប្រឆាំង​ទៅលើ​តារា​សម្តែង​រូបនេះ​កាលពី​ថ្ងៃទី ១០ ខែមិថុនា ដោយ​នាង​បាន​អះអាងថា​នាង​ត្រូវបាន​ចាប់រំលោភ​ផ្លូវភេទ​ដោយ Park នៅ​ដើមខែ​នេះ​ក្នុង​បន្ទប់ទឹក​នៅ​រង្គសាល​មួយកន្លែង ជាទី​តាំង​ដែល​នាង​ប្រកប​អាជីព​។​

​    ​ទោះជា​យ៉ាងណាក្តី នាង​បាន​ដក​ពាក្យបណ្តឹង​នោះ​វិញ ដោយបាន​និយាយថា "​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​ក្នុងអំឡុង​រួមភេទ​ជាមួយ Park"​។ 
​    ​ប៉ូលិស​បាន​និយាយថា​ពួកគេ​នឹង​បន្ត​ស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់​ទាំងនេះ ដោយ​បញ្ជាក់​ច្បាស់​ថា ចុងចោទ​គឺ​នៅតែ​អាច​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ដដែល បើទោះបីជា​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្តឹង​ចេញ​វិញ​ក៏ដោយ​។ ម​ន្ត្រិ​ប៉ូលិស​ក៏បាន​កត់ចំណាំ​ផងដែរ​ថា អ្នកប្តឹង​គេ​អាច​នឹង​ប្រឈមមុខ​ជាមួយ​ការផ្តន្ទាទោស​ផងដែរ ប្រសិនបើ​គេ​រកឃើញថា​នាង​បានធ្វើ​ការអះអាង​មិន​ពិតប្រាកដ​នោះ​។​

​    ​ទោះជា​យ៉ាងណាក្តី ការស្នើ​ដំបូង​នាំឱ្យមាន​ឥទ្ធិពល​ទៅលើ​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់ ជាមួយនឹង​ជនរងគ្រោះ​ទី​ពីរបាន​អះអាងថា​នាង​ទីបំផុត​នាង​អាច​ស្វែង​រកបាន​ភាពក្លាហាន​ក្នុង​ដាក់ពាក្យ​បណ្តឹង​ទៅដល់​ប៉ូលិស 

​    ​ក្រោយពី​មានការ​ប្តឹងទៅ​តារា​រូបនេះ​ក្នុងករណី​ទីមួយ នារី​រងគ្រោះ​ទី​ពីរ​ក៏មាន​សេចក្តីក្លាហាន​ចេញមក​ប្តឹង Park ផងដែរ បន្ទាប់​បានដឹង​អំពី​ការស៊ើបអង្កេត​ករណី​ទីមួយ​កំពុង​បន្ត​ធ្វើឡើង​។ ជនរងគ្រោះ​ទី​ពីរ​នេះ​បាន​ប្រាប់​មន្ត្រីប៉ូលិស​ថា Park បាន​ចាប់រំលោភ​រូបនាង​កាលពី​ថ្ងៃទី ១២​ខែមិថុនា ឆ្នាំនេះ​នៅក្នុង​បន្ទប់ទឹក​នៅឯ​បា​មួយកន្លែង​នៃ​តំបន់ Gangnam ជា​កន្លែង​ដែល​នាង​ប្រកប​អាជីព ដែល​ស្រដៀង​ទៅនឹង​ការចោទប្រកាន់​របស់​នា​រី​រងគ្រោះ​ទីមួយ​ដែរ​។​

​    ​Park គឺជា​តារា​លេចធ្លោ​ដ៏​សម្បើម​មួយរូប​នៅក្នុង​តំបន់​អាស៊ី ជាពិសេស​នៅក្នុង​ប្រទេស​ជប៉ុន និង​ចិន​។​

​    ​ការប្រកាស​ផ្លូវការ​ពី​ភ្នា​ក់​នៃ​ផលិតកម្ម C-JeS Entertainment របស់​តារា​រូបនេះ​បាន​បន្តធ្វើ​ការបដិសេធ​រាល់​ការចោទប្រកាន់​ទាំងស្រុង​ប្រឆាំងនឹង​រូបគាត់ ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់គាត់​។ 

​    ​Park និយាយ​ផងដែរ​ថា ប្រើ​គាត់​ប្រព្រឹត្ត​អំពើ​លាមក​បែបនេះ​មែន​គាត់​សុខចិត្ត​ដើរ​ចេញពី​ផលិតកម្ម​ភ្លាម​៕ 

ប្រភព៖ straitstimes

adverise with khmeread

មតិយោបល់