adverise with khmeread 1

អង់គ្លេស​សម្រុក​ស្លូ​វ៉ា​គី​នោះ​សម្រុក​ប៉ុន្តែ​បាន​ត្រឹម​លេខ ២ ក្នុង​ពូ​ល B

​    ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​ត្រឹម​បញ្ចប់​ត្រឹម​លេខ​ពីរ​ក្នុង​ពូ​ល B បន្ទាប់ពី​ធ្វើបាន​ត្រឹម ០-០ ជាមួយ​ជម្រើសជាតិ​ស្លូ​វ៉ា​គី​កាលពី​យប់មិញ ស្របពេល​ប្រទេស​វែ​ល​បញ្ចប់​ក្នុងនាម​ជា​ជ័យលាភី​ក្នុង​ពូ​ល​។​

​    ​ក្រុម​របស់លោក Roy Hodgson ដែល​បានធ្វើការ​ផ្លាស់ប្តូរ​សមា​សភាព​ប្រាំមួយ​នាក់ បាន​គ្រប់គ្រង​ភាគរយ​និង​ការវាយលុក​មួយ​ទំហឹង​ប៉ុន្តែ​មិនអាច​រក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន ជាមួយ​កីឡាករ Jamie Vardy និង Adam Lallana បាន​ជួប​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​នៅមុខ​ទី​។​

​    ​ចំណែក​ឱ​ស្លូ​វ៉ា​គី​វិញ​បាន​ខ្ចាយ​ទៅ​លេខ​បី​ក្នុង​ពូ​ល B ដោយសារ​វែ​ល​បាន​បំបាក់​រុស្ស៊ី ៣-០ ប៉ុន្តែ​ពួកគេ​នៅតែមាន​ឱកាស​នៅ​ជុំ​បន្ត​។​

​    ​កីឡាករ​ប្តូរ​ចូល Dele Alli ប៊ិះ​តែ​នឹង​រក​គ្រាប់​បាល់​ជាមួយ​ការប៉ះបាល់​ជា​លើកដំបូង ប៉ុន្តែ​ការ​ស៊ុត​របស់គាត់​ត្រូវបាន​ជួយសង្គ្រោះ ស្របពេល​កីឡាករ Daniel Sturridge មិនអាច​បញ្ជូន​បាល់​ផុត​អ្នកចាំទី Matus Kozacik៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់