adverise with khmeread 1

​តើ​វែ​លអាច​ទៅបាន​ឆ្ងាយ​ប៉ុនណា បើ​ពួកគេ​ចេះតែ​ល្អ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​?

​    ​ជម្រើសជាតិ​វែ​ល​បាន​ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ជា​លើកដំបូង​នៅ​យូរ៉ូ ២០១៦ បន្ទាប់ពី​បញ្ចប់​នៅ​លេខ​មួយ​ក្នុង​ពូ​ល B ដោយសារ​ការបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អជា​មួយ​ជម្រើសជាតិ​រុស្ស៊ី​។​

​    ​គ្រាប់​បាល់​ដើមតង់​ដែល​ធ្វើបាន​ដោយ​កីឡាករ Aaron Ramsey និង Neil Taylor បាន​ជួយ​ឱ្យ​វែ​ល​គ្រប់គ្រង​ការប្រកួត ២០ នាទី​ដំបូង​ខណៈ​ក្រុម​របស់លោក Chris Coleman បាន​ទុក​លទ្ធផល​ខកចិត្ត​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ដើម្បី​យកឈ្នះ​រុស្ស៊ី ៣-០ កាលពី​ម្សិលមិញ​។​

​    ​រុស្ស៊ី​បានបង្ហាញ​ទម្រង់​លេង​ដ៏​អន់​ក្នុង​តង់​ទីមួយ​ហើយ​ជាមួយ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ពី​ខ្សែបម្រើ Arsenal កីឡាករ Ramsey បន្ទាប់ពី​ការ​ប៉ះ​ដ៏​ល្អឥតខ្ចោះ​ពី Joe Allen បានធ្វើឱ្យ​ពួកគេ​កាន់តែ​បាក់​មុននឹង​កីឡាករ Taylor រក​គ្រាប់​បាល់​ដំបូង​គេ​បង្អស់​ឱ្យ​ជម្រើសជាតិ​របស់គាត់​។​

​    ​Gareth Bale ក៏​រកបាន​មួយ​គ្រាប់​ផងដែរ​នៅក្នុង​តង់​ទី​ពីរ​ដើម្បី​ធា​នាបី​ពិន្ទុ​ពេញ​ឱ្យ​ប្រទេស​វែ​ល​ខណៈ​ពួកគេ​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​មិន​ធ្លាប់មាន​ពីមុនមក​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់