adverise with khmeread 4

បវរកញ្ញាចក្រវាលឆ្លើយតបចំពោះការអញ្ជើញរបស់ ឆយ ស៊ីវ៉ន់

          បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥ ភីយ៉ា វើតបាច (Pia Wurtzbach) បាន​ឆ្លើយ តប​ភ្លាមៗ​ទៅនឹងសារ​របស់​​​តា​រា​ចម្រៀង ឆយ ស៊ីវ៉ន់ (Choi Siwon) ដែលអញ្ជើញ​នាងឲ្យ​ចូល​រួម​កម្មវិធី​ប្រគំតន្ត្រី Super Show 7។ នាង​បាន​​បញ្ចេញ​យោ​បល់​​លើ​​រូបភាព​ដែល​ ស៊ីវ៉ន់ បាន​បង្ហោះនៅលើ​បណ្តាញ​សង្គម Instagram។ ភីយ៉ា សរ​សេរ​ថា “វ៉ាវ អរគុណ។ ពិត​ជា​​រីក​រាយ​មែន​ទែន​!​សួស្តី!”។

ពិតណាស់ បន្ទាប់​មាន​ការបង្ហើបប្រាប់​ថា ភីយ៉ា អាឡុនហ្សូ វើតបាច ឬ​ហៅថា បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥​នោះ គឺជា​ហ្វែន​ដ៏​សំខាន់​ម្នាក់​​របស់​ក្រុម​ចម្រៀង​កូរ៉េ Super Junior ហើយ​ជា​ពិសេសតារា​ចម្រៀង ឆយ ស៊ីវ៉ន់ ជាអាយ​ដលរបស់​នាងផងនោះ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ចម្ងល់​​ថា តើ​​តា​រាចម្រៀង ឆយ ស៊ីវ៉ន់ នឹង​ប្រតិក​ម្ម​បែប​ណា​​ទៅ​នឹង​​ព័ត៌មាន​​នេះ។

        នៅពេលនេះ អ្នក​គាំទ្រ​​អស់​ចម្ងល់​​ ដោយសារ​តែ​ ឆយ ស៊ីវ៉ន់ បាន​​ផ្ទើរ​សារ​អបអរ​សាទររបស់លោក​​តាមបណ្តាញ​សង្គម​ជូន​ចំពោះ​នាង។

          កាលពីថ្ងៃសៅរ៍ ឆ​យ ស៊ីវ៉ន់ បានបង្ហោះ​​រូប​ភាព​​របស់​​ខ្លួន​​ថត​ជាមួយនឹ​ង​​តា​រា​ភាព​យន្តអាមេរិក អេឌ្រាន ប្រូឌី (Adrien Brody) ហើយលោកបានសរសេរ​ភ្ជា​ប់​ជាមួយ​រូបនោះថា “ ភីយ៉ា អាឡុនហ្សូ វើតបាច សូមអបអរ​អស់​ពីដួង​ចិត្ត​ចំ​ពោះ​​​ជ័យ​លា​ភី​​​បវរ​កញ្ញា​ចក្រ​វាល​ឆ្នាំ​២០១៥​​របស់អ្នក ហើយ​សូម​ចូល​រួម​​ជា​​ភ្ញៀវ​​នៅ​​ក្នុង​​កម្ម​វិធី​សម្តែង​​បន្ទាប់​ SUPERSHOW ! របស់​ខ្ញុំ។ ត្រៀម​ខ្លួនចាំមើលអ្នក​​បង្ហាញ​សម្រស់​ទៅ​កាន់​ពិភព​លោក”។

          ចំណែក​​តា​រា​ចម្រៀង​ លីធឺក (Leeteuk) កន្លង​មក​​ក៏​​បាន​សម្តែង​​ការ​អប​អរ​ចំពោះ​ ភីយ៉ា វើតបាច ផងដែរ ហើយនាងបាន​ស្លៀក​ឈុត​រ៉ូបពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត​​ក្នុង​កម្មវិធី​​ប្រកួត​​ប្រជែង​​នោះ ហើយ​​គេជឿថា នេះមិនមែនជា​រឿង​ចៃ​ដន្យ​ទេ​។​

            តើ​លោក​អ្នក​​យល់​យ៉ាង​ណាដែរ​​ចំពោះ​​ការ​​អញ្ជើញ​​ដោយ​ផ្ទាល់​​របស់ ឆយ ស៊ីវ៉ន់?

adverise with khmeread

មតិយោបល់