adverise with khmeread 62e04957 1b71 4fb0 b511 a22a76502029

ខឹង​ប្តី​ចោទថា​ខ្លួន​លួច​មាន់​គេ ពេលយប់​យក​កាំបិត​កាប់​ប្តី​ស្លាប់​

    កំពង់ចាម ៖ ស្ត្រី​ម្នាក់​ខឹង​ប្តី​ចោទថា​ខ្លួន​លួច​មាន់​គេ ពេលយប់​រំលងអធ្រាត្រយក​កាំបិត​កាប់​ប្តី​ស្លាប់ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​បឹង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ។​

    លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០​ មិថុនា​ស្ត្រី​ជា​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ ក៏ត្រូវ​ចាប់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដោយ​ជាប់ចោទ​ពីបទ​មនុស្សឃាត​ដោយ​ចេតនា។​

    ប៉ូលិស​និយាយថា បុរស​ជា​ប្តី​ឈ្មោះ យី យិ​ត អាយុ​៥៦​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ស្រឿងៗ​នោះ ក៏បាន​ស្រែកប្រាប់​ទៅដល់​អ្នកជិតខាង​ថា មាន​បងប្អូន​ណា​បាត់​មាន់​ទេ​ឲ្យ​មក​មើល នៅ​នឹង​បន្ទប់​ផ្ទះ​របស់គាត់ ព្រោះតែ​ប្រពន្ធ​ជា​អ្នក​លួច​មាន់ តែ​មិនមាន​អ្នកណា​មក​មើល​នោះទេ។​

    ប៉ូលិស​បន្តថា ទាំង​ប្តី និង​ប្រពន្ធ​បាន​ផឹក​ស្រវឹង​ដូចគ្នា លុះដល់​ពេលយប់ឡើង​ប្តី​កំពុងតែ​ដេក​នៅលើផ្ទះ​ជាមួយនឹង​កូនៗ​៦​នាក់ ដោយ​ប្រពន្ធ​ឈ្មោះ អ៊ុក វ៉ា អាយុ​៥៣​ឆ្នាំ បាន​ខឹងសម្បារ​ចំពោះ​ប្តី​កាលពី​ព្រឹក​នោះ ក៏​ដើរទៅ​ទាញយក​កាំបិតផ្គាក់ មក​កាប់​ប្រហារ​លើ​ប្តី​ចំ​ត្រង់​គុម្ពត្រចៀក​ឆ្វេង​១​កាំបិត​ឈាម​ហូរ​ស្រោច ពេញ​ខ្លួនប្រាណ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម។​

    ស្រី្ត​ជា​ប្រពន្ធ​មិនបាន​រត់គេចខ្លួន​ចេញ​ទៅណា​នោះទេ នឹក​ស្មានតែ​សមត្ថកិច្ច​មិនដឹង​សោះ។ លុះ​ពេលព្រឹក​ថ្ងៃទី​២០ ខែមិថុនា មានការ​ភ្ញាក់ផ្អើល​មនុ​ស្សម្នាម​ក​មើល​ច្រើន ក៏​ដឹងឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ពិនិត្យឃើញ​មាន​ស្នាមរបួស ក៏បាន​ហៅ​ប្រពន្ធ​មក​សួរនាំ។​

    នៅ​អធិការដ្ឋាន​ស្រុក​ស្រី​សន្ធរ​ស្ត្រី​រូបនេះ​បាន​ឆ្លើយ​សារភាពថា ខ្លួន​គាត់​ពិតជា​បាន​កាប់​ប្រហារ​ប្តី​១​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​មែន មូលហេតុ​ដោយសារតែ​ខឹង​ប្តី​ស្រែក​មកលើ​គាត់​ថា​លួច​មាន់​អ្នកស្រុក​នោះ៕

adverise with khmeread

មតិយោបល់