adverise with khmeread Britney spears new album

Britney Spears ថាបុរសក្នុងចិត្តរបស់នាងគឺ Brad Pitt ប៉ុន្តែគួរឱ្យស្តាយគាត់ជារបស់ Jolie ទៅហើយ

    Britney Spears តែងតែមានអារម្មណ៍លង់ស្នេហ៍ទៅលើ Brad Pitt ។

    ម្ចាស់បទ Piece of Me រូបនេះ បាននិយាយបែបកំប្លែងថានាងតែងតែផ្តល់ពន្លឺចង្កៀងសម្រាប់តារាឯកក្នុងខែភាពយន្ត By The Sea ដែលបច្ចុប្បន្នមាន Maddox អាយុ ១៤ឆ្នាំ, Pax អាយុ ១២ឆ្នាំ, Shiloh ១០ឆ្នាំ, Zahara ១១ឆ្នាំ, និងកូនភ្លោះអាយុប្រាំពីរឆ្នាំ Vivienne និង Knox ជាមួយនឹងភរិយារបស់ខ្លួន Angelina Jolie។

    ពេលដែលគេចោទសួរថាតើនរណាជាមនុស្សក្នុងចិត្តអ្នក និងបញ្ជាក់ពីមូលហេតុផង នាងបានប្រាប់ទៅកាន់គេហទំព័រ​ E! News ថា "នោះគឺBrad Pitt ដោយសារតែគាត់គឺជា Brad Pitt"។

    ទន្ទឹមនឹងនោះ កាលពីមុនតារាចម្រៀងប៉ុបវ័យ ៣៤ឆ្នាំរូបនេះបានបង្ហើបឱ្យដឹងថា នាងបាន "បាត់បង់" ម្ចាស់ការរបស់នាង ពេលដែលនាងទទួលបានឱកាសមួយដើម្បីជួបជាមួយ Brad Pitt "ដ៏សិចស៊ី"  ។

    នាងបានចែករំលែកពាក្យក្នុងចិត្តរបស់នាងថា "តារាដែលធ្វើឱ្យខ្ញុំបាក់ចិត្តស្តូក គឺប្រហែលជា Brad Pitt ហើយ។ ខ្ញុំបានឃើញរូបគាត់ប្រហែលជា ១០ឆ្នាំមុន នៅឯកម្មវិធី Teen Choice Awards។ គាត់ពិតជាមានសក់វែងដ៏ស្រស់ស្អាត។ ខ្ញុំបានស្លាប់ចិត្តទាំងស្រុង។ ខ្ញុំបានរត់! ខ្ញុំបានស្លៀកឈុតរ៉ូប ជាមួយនឹងស្បែកជើងកែងមួយ (ហើយបានរត់) នៅនឹងមុខគាត់! ដូចជាមនុស្សឆ្កួតម្នាក់អ៊ីចឹង ខ្ញុំបានរត់ទៅរកគាត់ ហើយវាដូចជា "អូ ព្រះជាម្ចាស់អើយ ខ្ញុំគឺជាប្រិយមិត្តដ៏ងប់ងល់ម្នាក់។ ខ្ញុំបាត់បង់ការគ្រប់គ្រងលើខ្លួនឯងហើយ។ គាត់ពិតជាសិចស៊ីមែនទែន។ គាត់ពិតជាល្អឥតខ្ចោះ ប៉ុន្តែគាត់ប្រហែលជានឹងគេចវេសពីខ្ញុំ ប៉ុន្តែខ្ញុំទទួលបានរូបថតមួយសន្លឹក និងហត្ថលេខាមួយ ... ខ្ញុំមើលថែរូបថតនោះ ដូចជា ក្មេងអាយុបួនឆ្នាំអ៊ីចឹង"៕ 

ប្រភព៖ E! News

adverise with khmeread

មតិយោបល់