adverise with khmeread Kim min hee and hong sang soo

តារាស្រី Kim Min Hee លួចមានទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយអ្នកដឹកនាំរឿង

          មានព័ត៌មានថា តារាស្រី Kim Min Hee និងអ្នកដឹកនាំរឿង Hong Sang Soo កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា។ អ្នកទាំងពីរ​បាន​ជួប​គ្នា​ ខណៈ​ពេល​ធ្វើ​ការងារ​លើ​រឿង “Right Now, Wrong Then” ដែល​បាន​ចេញផ្សាយ​កាល​ពីឆ្នាំ​២០១៥​។ ប្រាកដណាស់ ទំនាក់ទំនង​ស្នេហា​នេះ​បាន​ចាប់ផ្តើម​ បន្ទាប់ពី​ជួប គ្នា​តាមរយៈ​ការងារ​ផលិតភាព​យន្តនេះ។

          អ្នក​ដឹកនាំរឿង Hong Sang Soo បាន​រៀបការ​តាំងពី​ឆ្នាំ​១៩៨៥។ លោក​មាន​កូន​ស្រីម្នាក់​ដែល​ជានិស្សិតសាកលវិទ្យាល័យ។ សេចក្តីរាយការណ៍​ដដែល​បាន​អះអាងថា Hong Sang Soo បានចាកចេញ​ពី​គ្រួសារ​ និងបានប្រាប់ភរិយា​របស់លោកនិង​កូនស្រីអំពី​ទំនាក់ទំនង​របស់លោក​ជាមួយ​នឹងតារាស្រី Kim Min Hee កាលពីខែកញ្ញា​ឆ្នាំមុន។

          អ្នកទាំងពីរ​បាន​ថត​ភាព​យន្តថ្មី​កាលពីខែកុម្ភៈ​ឆ្នាំមុន។ ប៉ុន្តែ​វាហាក់ដូចជា​ថា ទំនាក់ទំនង​នេះ​ត្រូវ​បាន​គេដឹងឮជាទូទៅនៅក្នុងចំណោម​អ្នក​ប្រ​ឡូក​ក្នុង វិស័យ​សិល្ប។

          សេចក្តីរាយការណ៍ដដែល​បានលើក​ឡើងថា ឪពុកម្តាយ​របស់ Kim Min Hee បានដឹងអំពីទំនាក់ទំនងស្នេហា​របស់ពួកគេ​ហើយថា ម្តាយ​របស់ Kim Min Hee បាន​ឃើញការជជែកគ្នា​រវាង​ Kim Min Hee និង​ភរិយា​របស់​លោក Hong Sang Soo ។

          លើសពីនេះទៅទៀត​ មាន​ការលើក​ឡើងថា ទីភ្នាក់ងារ​របស់ Kim Min Hee បាន​ដឹងពីទំនាក់ទំនងនេះកាលពីខែតុលា ហើយ​បាន​សម្រេចមិនបន្ត​កិច្ច​សន្យា​របស់នាង។ ដូច្នេះបច្ចុប្បន្ន​ Kim Min Hee កំពុងធ្វើ​ការងារ​ជាមួយ​អ្នក​ចាត់​ការរបស់ខ្លួន​ដោយគ្មាន​ទីភ្នាក់ងារ៕

adverise with khmeread
ប្រភព៖ Viki

មតិយោបល់