adverise with khmeread Fit3f0okuu

Pinky Cheung និង Berg Ng ធ្វើឱ្យអ្នកគាំទ្រសង្ស័យទំនាក់ទំនងរបស់ពួកគេ

          គូស្នេហ៍​ក្នុងរឿងគឺតារាស្រី Pinky Cheung និងតារាភាព​យន្ត Berg Ng បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ផ្សេងៗទៀតមានការភ្ញាក់ផ្អើល ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ ដោយសារបច្ចុប្បន្ន ពួកគេនៅលីវដូចគ្នា។

          Pinky បាននិយាយថា នាងប្រហែលជា​ពិចារណាដើម្បី​សម្រេចក្តីប្រាថ្នា​របស់​អ្នក​គាំទ្រ។ នាងបានធ្វើ​ដំណើរទៅកោះតៃវ៉ាន់កាលពីពីរបី​ថ្ងៃមុន ហើយ​បាន​ជួប​ជាមួយតារាភាព​យន្ត Berg នៅពេល​ទទួល​ទានអាហារពេលល្ងាច​ជា មួយ​មិត្តភក្តិ។ Pinky បាន​និយាយថា “​ខ្ញុំ​ពិតជា​មិនដឹងថា គាត់នៅតៃវ៉ាន់​ដែរទេ ហើយ​ចាំបានថា យើង​កំពុង​ទទួល​ទាន​ស៊ុបឆ្នាំងដី នៅពេល​ថតរឿងភាគ “My Date with a Vampire” ។

          អ្នកទាំង​ពីរបានទទួល​ទាន​អាហារជាមួយគ្នា​និងថតរូបទុកជា​អនុស្សាវរីយ៍​ផងដែរ ដោយសារតែវាជាឱកាស​ដ៏កម្រនឹងបានជួបគ្នា៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់