adverise with khmeread 357b5ee000000578 3650244 image a 7 1466423956978

បុរស​នេះ​ឆ្កួត​ឬ​ជា បានជា​ដើរ​ទិញ​សំបុត្រ​រថភ្លើង​ទាំង​ស្រាត​បែបនេះ​?

    ​អ្នកដំណើរ​ដែល​ទៅដល់​ស្ថានីយ​រថភ្លើង Akihabara ទីក្រុង​តូ​ក្យូ​បាន​ស្វាគមន៍​ជាមួយនឹង​បុរស​ចម្លែក​ម្នាក់​អត់​ស្លៀក​អ្វី​ទាំងអស់​ក្រៅពី​កា​តាប​ស្ពាយ​ពីក្រោយ​ខ្នង​មួយ​។​

​    ​មិត្ត​របស់គាត់​បាន​ផ្តិត​យក​រូបភាព​គាត់​កំពុងតែ​ទិញ​សំបុត្រ​និង​ចែកចាយ​រូបនេះ​ពេញ​អន​ឡាញ​។​

​    ​ខណៈដែល​ប៉ូលិស​បាន​ប្រតិកម្ម​ភ្លាមៗ​និង​បាន​នាំខ្លួន​បុរស​នោះ​ទៅ​ឆ្ងាយ រូបថត​កាលពី​ថ្ងៃអាទិត្យ​នេះ​មាន​អ្នកមើល​រាប់ពាន់​អ្នក​ទៅហើយ​។​

​    ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ម៉ោង ២ រសៀល​កាលពី​ថ្ងៃអាទិត្យ​។ គាត់​មានតែ​កាបូបស្ពាយ​ខ្នង​គាត់​តែប៉ុណ្ណោះ ហើយ​មិនបាន​ពាក់​ស្បែកជើង​នោះទេ​។​

​    ​ប៉ូលិស​បាន​រុំ​គាត់​នឹង​កន្សែង​មុនពេល​នាំ​បុរស​នេះ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​។ យ៉ាងណាមិញ​មិនដឹងថា​គាត់​ឆ្កួត​ឬ​យ៉ាងណា ដែល​ស្រាត​ទិញ​សំបុត្រ​បែបនេះ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់