adverise with khmeread Untitled 1

ដឹង​ស្អាត​ហើយ​! គូស្នេហ៍​ស្លៀក​ឈុត​ប៊ី​គី​នី​មួយគូ​នេះ​ដើរ​កាច់រាង​ពេក លទ្ធផល​ទក់​សាច់​

​    ​នារី​ម្នាក់ ដែល​មិត្ត​ប្រុស​របស់ខ្លួន​ត្រូវបាន​វាយ​ឡើង​ទ្រោម​ខ្លួន​ដោយ​ក្រុម​សន្តិសុខ​នៅ​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់ Magaluf បាន​និយាយថា​ពួក​ជន​អន្ធពាល​ទាំងនេះ​ត្រូវបាន​វាយប្រហារ​មិត្ត​ប្រុស​ខ្លួន​គ្រាន់តែ​ដើរ​កាច់រាង​តាមផ្លូវ​យឺត​ខ្លាំងពេក​។​

​    ​វីដេអូ​ដែល​បង្ហាញ​គូស្នេហ៍​នេះ​ត្រូវ​ក្រុម​បាន​សន្តិសុខ​វាយដំ ត្រូវបាន​គេ​មើល​រាប់ពាន់​ដង​ចាប់តាំងពី​បាន​ផុស​នៅលើ Facebook កាលពី​ថ្ងៃ​ចន្ទ​។​

​    ​ក្នុង​វីដេអូ​ដ៏​រន្ធត់​នេះ នារី​ឈ្មោះ Robbie Hofmann បាន​ព្យាយាម​ចូលទៅ​មិត្ត​ប្រុស ខណៈ​ពួក​សន្តិសុខ​កំពុង​វាយ​គាត់ ប៉ុន្តែ​ពួក​សន្តិសុខ​ងាក​មក​បម្រុង​ដាក់​នាង​ពីរ​បី​ដៃ ស្រាប់តែ​នាង​ដកថយ​ទៅវិញ​។​

​    ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​សណ្ឋាគារ​ផ្កាយ ៤ BH Mallorca Hotel ក្នុង​ទីក្រុង Mallorca ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថ្មីៗ​នេះ​។ 

​    ​មាន​សាក្សី​ម្នាក់​និយាយថា មុន​កើតហេតុ​នាង Robbie បាន​យក​កា​ប្លា​ស្ទិ​ច​គប់​ទៅលើ​ក្រុម​សន្តិសុខ​នេះ​។ ប៉ុន្ដែ​នាង​បាន​បកស្រាយ​នៅលើ Facebook របស់​នាង​ថា ពួកគេ​ត្រូវបាន​គេ​វាយ​ដោយសារ​ដើរ​កាច់រាង​យឺត​ពេក នៅពេល​ពួកគេ​ដើរ​ឆ្ពោះទៅរក​ផ្លូវ​ចេញ​។ ហើយ​នាង​ក៏​បន្ថែមទៀតថា នាង​មិនបាន​ចោលកា​ប្លា​ស្ទិ​ច​លើ​សន្តិសុខ​នោះឡើយ ពួកគេ​គ្រាន់តែ​បោះចោល​នៅ​ជិត​ពួកគេ​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាមិញ ក្រុម​សន្តិសុខ​ទាំងពីរ​រូបនោះ​ត្រូវបាន​គេ​ផ្អាក​ពី​ការងារ​ហើយ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់