adverise with khmeread 1

​គ្រាប់​បាល់​ស៊ុត​ចូល Roma ដោយ Ronaldo នៅ CL ត្រូវបាន​បោះឆ្នោត​ជាប់​ជា​គ្រាប់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល ២០១៥/១៦

​    ​UEFA បានប្រកាស​គ្រាប់​បាល់​ល្អ​បំផុត​នៅ​ក្របខ័ណ្ឌ Champions League រដូវ​កាល ២០១៥/១៦ ជាមួយ​កីឡាករ Cristiano Ronaldo បានឈ្នះ​ពានរង្វាន់​នេះ​។​

​    ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​ជាមួយ​ក្លឹប AS Roma នៅក្នុង​ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ទទួលបាន​សំឡេងឆ្នោត​នៅលើ​វេ​ប​សាយ UEFA ដល់​ទៅ ៣៦ ភាគរយ​។​

​    ​នៅក្នុង​ការប្រកួត​ជើង​ទីមួយ​នោះ Real Madrid បាន​បំបាក់ Roma ២-០ នៅ​ប្រទេស​អ៊ីតាលី​មុននឹង​បន្ថែម ២-០ ទៀត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ឆ្លងកាត់​រដូវ​កាល​ដ៏​ល្អឥតខ្ចោះ​ដោយ​ស៊ុត​បាន ១៦ គ្រាប់​និង Assist បួន​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២ លើក​នៅ CL៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់