adverise with khmeread 1

​បុរស​មាន​ឥទ្ធិពល​បំផុត​នៅ​ពិភព​បាល់ទាត់​អឺរ៉ុប​ប្រកាសថា Lukaku អាច​នៅ​បន្ត​ជាមួយ Everton

​    ​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក Romelu Lukaku អាច​បន្ត​ជាមួយ​ក្លឹប Everton នៅ​រដូវ​កាល​ខាងមុខ នេះ​បើ​យោងតាម​ភ្នាក់ងារ​របស់គាត់​គឺ​លោក Mino Raiola​។​

​    ​Lukaku បាន​ជាប់ទាក់ទង​នឹង​ការផ្ទេរ​ចេញពី​ទឹកដី Goodison Park ក្នុងតម្លៃ ៩៥ លាន​ដុល្លារ​នៅ​រដូវក្តៅ​នេះ​បន្ទាប់ពី​ស៊ុត​បាន ២៥ គ្រាប់​ឱ្យ Everton កាលពី​រដូវ​កាល​មុន​។​

​    ​ក្លឹប​បិសាច​ក្រហម Manchester United និង​តោ​ខៀវ Chelsea បាន​ចាប់អារម្មណ៍​ចំពោះ​ខ្សែប្រយុទ្ធ​វ័យ ២៣ ឆ្នាំ​រូបនេះ ដែល​រូបគេ​បាន​បញ្ជាក់ថា គោលបំណង​របស់ខ្លួន​គឺ​ឈ្នះ​ពានរង្វាន់​។​

​    ​ប៉ុន្តែ​បន្ទាប់ពី​ការមកដល់​នូវ​ម្ចាស់​ភាគហ៊ុន​ធំ​មាន​ធនធាន​ច្រើន​គឺ​លោក Farhad Moshiri និង​គ្រូបង្វឹក​ថ្មី​គឺ​លោក Ronald Koeman ព្រមទាំង​ការសន្យា​ដល់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​នេះ​នូវ​កញ្ចប់​ទឹកប្រាក់​ចំនួន ១៤៧ លាន​ដុល្លារ​ដើម្បី​កសាង Everton ឡើងវិញ លោក Raiola បាន​លាតត្រដាង​ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ​អាច​បន្ត​នៅ​ទីក្រុង Liverpool​។​

​    ​លោក Raiola បាន​និយាយថា "Everton មិនត្រូវ​ការ​លុយ​តទៅទៀត​នោះទេ ប៉ុន្តែ Romelu ចង់​លេង​នៅ​ក្លឹប​ដែល​អាច​ឈ្នះ​ពានរង្វាន់​។ ទោះយ៉ាងណា អ្វីមួយ​ត្រូវបាន​ផ្លាស់ប្តូរ​នៅ Everton​។ មាន​គ​ម្រោម​ថ្មី​នៅ​ទីនោះ​! ប្រសិនបើ​គាត់​ចាកចេញ វា​ត្រូវតែ​ជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​សម្រាប់​រាល់​ភាគ​គី​ទាំងអស់​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់