adverise with khmeread 2fdc9d36 159c 432d a429 9f57a09e8599

រថយន្ត​ដឹក​ដែក​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស​ក្រឡាប់​ផ្ងារ​កង់​

    ​ភ្នំពេញ​៖ រថយន្ត​កូរ៉េ​ប្រភេទ​២​តោន​ដឹក​ដែក​បាន​ក្រឡាប់​នៅក្បែរ​ស្ពាន​ព្រះមុនីវង្ស កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈដែល​រថយន្ត​បង្ក​នេះ​ព្យាយាម​បើក​ឡើង ស្ពាន​ព្រះមុនីវង្ស​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ឱ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​បង្កហេតុ​ធ្វើដំណើរ​ពី​លិច​មក​កើត លុះ​មកដល់​ត្រង់ចំណុច​ឡើង​ស្ពាន​រថយន្ត​ប្រឹង​បើក​ឡើង​តែ មិន​រួច​ក៏​រេ​ចង្កូត​បណ្តាលឱ្យ​ក្រឡាប់​តែម្តង​។ សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ​។​

    ក្រោយ​កើត​ហ​តុ​រថយន្ត​បង្ក​ក៏​ ត្រូវ​បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់