ភ្នំពេញ៖ មានសាកសពមនុស្ស២នាក់ត្រូវបានគេប្រទះឃើញនៅលង់ទឹកស្លាប់ដាច់ដោយឡែកពីគ្នាកាលពីម្សិលម៊ិញ ។
១-នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៥ ចំណុចទន្លេសាប មុខសាលសន្និសីទចតុមុខ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ ក្រុម៤៧ សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ គេប្រទះឃើញសពអណ្ដែតទឹក សពឈ្មោះមិនស្គាល់ភេទប្រុស អាយុប្រហែលជា២៩ឆ្នាំ ពាក់អាវដៃវែង ពណ៌លឿងឆ្នូតការ៉ូក្រហម ខោខូវប៊យពណ៌ខៀវ កម្ពស់ប្រហែល១,៧៣ម៉ែត្រ។
បន្ទាប់មកសមត្ថកិច្ចចម្រុះបានចុះពិនិត្យនិងធ្វើកោសល្យពិច័យ រួចសន្និដ្ឋានថា បុរសនេះស្លាប់ដោយសារលង់ទឹក ហើយដឹកសពទៅបូជានៅវត្តទួលសង្កែ ខណ្ឌឫស្សីកែវ។
២-នៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ចំណុចក្នុងស្រះទឹកស្លែ ភូមិនងណយ សង្កាត់នងណយ ខណ្ឌដង្កោ មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ទៀត។សពឈ្មោះ ចាន់ វណ្ណបុត្រ ភេទប្រុស អាយុ៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញខណ្ឌ គឺសពស្លាប់ដោយលង់ទឹកពិតប្រាកដមែន។ មូលហេតុក្មេងរអិលជើងធ្លាក់ចូលក្នុងស្រះបណ្ដាលឲ្យស្លាប់តែម្ដង។ សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
