adverise with khmeread Ad 210396741

ពិតជា​អាក្រក់​ណាស់​! ជះ​ទឹក​អាស៊ីត​លើ​គេ​មធ្យម ងំ​ត្រង់​ផុស​លើ Facebook សើច​សប្បាយ​លើ​គំនរ​ទុក្ខ​គេ​ទៀត​

​    ​បុរស​ម្នាក់ ជា​អ្នក​ដែល​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​ម្នាក់​យ៉ាង​សាហាវយង់ខ្នង និង​ធ្វើឱ្យ​នាង​រលាក​យ៉ាង​រន្ធត់​អាច​ប្រឈមមុខ​នឹង​ការ​ជាប់ទោស​បន្ថែម បន្ទាប់ពី​បាន​ផុស​រូបភាព​នៅលើ Facebook បង្ហាញ​ភាព​រីករាយ​របស់ខ្លួន​ជាមួយនឹង​រូបភាព​ជនរងគ្រោះ​។​

​    ​Billy Midmore អាយុ ២៣ ឆ្នាំ បាន​ថតរូប​ភាព​សើច​សប្បាយចិត្ត​របស់ខ្លួន និង​កាន់​ទូរស័ព្ទ​ជាមួយនឹង​រូបភាព​ជនរងគ្រោះ ខណៈដែល​ក្នុង​រូបភាព នាង​បាន​ទទួលរង​ការឈឺចាប់​យ៉ាងខ្លាំង​។​

​    ​Midmore មកពី​ទីក្រុង New Malden ត្រូវ​បានឃើញ​ធ្វើ​ទង្វើ​អាក្រក់​លើ​ជនរងគ្រោះ Carla Whitlock វ័យ ៣៧ យ៉ាង​សាហាវ ខាងក្រៅ​បា​មួយ​នៅ​ទីក្រុង Southampton ចក្រភព​អង់គ្លេស​កាលពី​ខែកញ្ញា ឆ្នាំមុន​។​

​    ​ជនល្មើស​ឥឡូវ​កំពុង​រង់ចាំ​ការកាត់ទោស និង​មិន​អនុញ្ញាតឱ្យ​លេង​បណ្ដាញ​សង្គម​ដូច Facebook និង Twiiter ខណៈ​ខ្លួន​ជា​ជនជាប់ចោទ​។​

​    ​Billy និង​បងប្រុស Geoffrey ដែលជា​អ្នកសមគំនិត​នឹងត្រូវ​កាត់ទោស​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​តុលាការ Southampton Crown Court៕
 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់