adverise with khmeread 1

លោក Laurent Blanc នឹង​ចាក​ចេញពី​ក្លឹប PSG ក្នុង​សប្តាហ៍​នេះ​ខណៈ​អតីត​គ្រូបង្វឹក Sevilla កំពុង​រង់ចាំ​ការងារ​

    ​លោក Laurent Blanc នឹង​ចាក​ចេញពី​ក្លឹប Paris Saint-Germain នៅ​ចុង​សប្តាហ៍​នេះ បើទោះជា​បាន​ចុះ​កុងត្រា​រយៈពេល​ពីរ​ឆ្នាំ​បន្ត​កាលពី​ខែកុម្ភៈ​ក៏ដោយ​។​

​    ​ភ្នាក់ងារ​របស់គាត់​គឺ​លោក Jean Pierre Bernes បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា អតីត​ជើងឯក​បាល់ទាត់​ពិភពលោក​រូបនេះ​នឹង​សម្រេច​ចិត្តជា​លើកចុងក្រោយ​ជុំវិញ​ការចាកចេញ​របស់គាត់​ពី​ទឹកដី Parc des Princes​។​

​    ​លោក Bernes បាន​ប្រាប់​វិទ្យុ​បារាំង Europe 1 ថា "​មុននឹង​ផុត​សប្តាហ៍​នេះ ក្លឹប PSG និង​លោក Laurent Blanc នឹង​ចែកផ្លូវ​គ្នា​។ យើង​កំពុងស្ថិត​ក្នុងការ​ពិភាក្សា​ជាមួយ​អ្នកដឹកនាំ PSG ហើយ​វា​កំពុង​ត្រូវ​បានបញ្ចប់​នៅក្នុង​បរិយាកាស​ដ៏​ល្អប្រសើរ​ពី​ភាគី​ទាំងពីរ​"​។​

​    ​លោក Unai Emery ដែល​បានឈ្នះ​ពាន Europa League បី​លើកចុងក្រោយ​ជាមួយ Sevilla ត្រូវបាន​រំពឹងទុក​ថា នឹង​ប្រសិទ្ធិ​នាម​ជាមួយ​អ្នក​ជំនួស​លោក Blanc នៅ​រដ្ឋធានី​បារាំង​មួយ​នេះ​៕

ប្រភព៖ Dailymail

adverise with khmeread

មតិយោបល់