87d3f43f f9ca 4a7d 9f37 b0c56578bcc0

ស្រុតផ្ទះ​បើកហាង​យីហោ​"​បឹង​សំរោង​"​ស្រុត​ចូលក្នុង​ទឹក​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​ផ្ទះ​បើក​ភោជនីយដ្ឋាន​មួយកន្លែង​យីហោ​"​បឹង​សំរោង​" បាន​បាក់ស្រុត​ចុះក្រោម​ចូលក្នុង​ទឹក​តែ​សំណាងល្អ មិនមាន​មនុស្ស​ណា​ម្នាក់ បាន​រងគ្រោះថ្នាក់​។​

    ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​២១ មិថុនា ២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ព្រែកលៀប ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។​

    ប្រភព​ឱ្យដឹងថា ផ្ទះកើតហេតុ​ខាងលើ​គឺ​ធ្វើ​អំពី​ថ្ម ជា​របៀប​វីឡា​កូនកាត់ មាន​ទំហំ​៨​ម៉ែត្រ គុណ​១០​ម៉ែត្រ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ​មាស ឆុន ជា​មន្ត្រី​យោធា។ នៅ​ជិត​ផ្ទះកើតហេតុ គេ​ឃើញ​មាន​សង់​ជា​តូប​តូច​ក្បែរៗ​គ្នា សម្រាប់​លក់ដូរ។​

    ប្រភព​បន្តថា ករណីនេះ​ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា អាច​បណ្តាលមកពី​ពំនូកដី​នៅ​ខាងត្បូង ដែល​ផ្ទះ​អ្នកជិតខាង​បាន​ចាក់​ក្បែរ​នោះ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​កាលពី​ម្សិលមិញ ទើប​បណ្តាលឱ្យ​ដី​ហៀរ​ចូល​កៀន​ផ្ទះ​ធ្ងន់​ស្រុត​ចុះក្រោម​តែម្តង។​

    យ៉ាងណាក៏ដោយ​មូលហេតុ​ច្បាស់ គឺ​មិនទាន់​កំណត់​បានទេ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ និង​ឃើញ​ខាង​ម្ចាស់ផ្ទះ​កំពុង​រើ​អីវ៉ាន់​ចេញ៕

មតិយោបល់