adverise with khmeread F51be587 7b1b 4071 8e94 51d160f792f7

ស្ត្រី​ដែល​បាន​បាត់​ខ្លួន​២​ថ្ងៃ ចងក​សម្លាប់ខ្លួន​នៅក្នុង​ព្រៃ​តំបន់​អង្គរ​

    សៀមរាប ៖ ស្ត្រី​ដែល​បាន​បាត់​ខ្លួន​២​ថ្ងៃ ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​នៅក្នុង​ព្រៃ​តំបន់​អង្គរ ដោយ​ពុំទាន់​ពុំ​ដឹង​មូលហេតុ​នៅឡើយ។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​២​រសៀល ថ្ងៃទី​២១ ​ខែមិថុនា ​ឆ្នាំ​២០១៦​នេះ មាន​ស្ត្រី​ម្នាក់​ ត្រូវបានគេ​ប្រទះឃើញចងក​សម្លាប់ខ្លួន នៅ​តំបន់​អង្គរ ខេត្តសៀមរាប ត្រង់ចំណុច ផ្លូវ​ទៅ អង្គរវត្ត ចំងាយ​៣០០​ម៉ែត្រ ទៅខាង​ជើង ឆែក​សំបុត្រ​ភ្ញៀវ ចូល​ខាងកើត ផ្លូវ​ចំងាយ​១០០​ម៉ែត្រ​។​

    ស្ត្រី​ដែល ស្លាប់​នោះឈ្មោះ​ ងួន មន្នី​រ័ត្ន អាយុ​២០​ឆ្នាំ​។ យ៉ាណា​ក៏ដោយ​សមត្ថកិច្ច​ពុំទាន់​បញ្ជាក់​ពី​របាយការណ៍​លម្អិត​នៅឡើយ៕


 

adverise with khmeread

មតិយោបល់